លេចធ្លាយ​ឯកសារ​សម្ងាត់​ដែល​បង្ហាញ​ពីការបញ្ជា​របស់​លោក ស៊ី ជីនពីង

  • 2019-11-18 04:27:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ New York Times បាន​បញ្ចេញ​ឯកសារ​សម្ងាត់​ជាង ៤០០ទំព័រ ​កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលបង្ហាញ​ពីការបញ្ជា​របស់​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅលើ​ជនជាតិអ៊ុយហ្គួរ ក្នុងខេត្តស៊ីនជាំង កាលពីឆ្នាំ​២០១៤។ ក្នុងនោះ គឺមាន​ការ​លម្អិតអំពី​គោលនយោបាយរបស់​រដ្ឋាភិបាលចិន អំពី​ជំរុំឃុំខ្លួន​ជនជាតិ​មូស្លីម​នៅក្នុងប្រទេស ដែលត្រូវបានគេ​ប៉ាន់ស្មានថា មាន​មនុស្ស​ជាង ៣លាននាក់​ ត្រូវ​ចាប់ឃុំខ្លួន។

ក្នុង​ឯកសារ​បែកធ្លាយនោះ បាន​ដកស្រង់​នូវ​ចំណុច​សំខាន់​ៗមួយចំនួន​ដូចខាងក្រោម៖

-លោក ស៊ី បាន​ជំរុញ​ឱ្យបក្ស​កុម្មុយនីស្តចិន ប្រើប្រាស់​ «អំណាច​ផ្តាច់ការ» ក្នុងការ​ចាប់​បញ្ជូន​ជនជាតិមូស្លីមអ៊ុយហ្គួរ ទៅក្នុងជំរុំ​ដែល​ស្ថិតនៅភាគខាងលិចប្រទេសចិន ដោយ​ការ​ធ្វើបែបនេះ គឺ​ដកស្រង់ចេញពី​សង្គ្រាម​អាមេរិក ទៅលើក្រុមភេរវកម្ម​ ក្រោយហេតុការណ៍ ១១កញ្ញា។

-សុន្ទរកថាពីលោក ស៊ី ជិនពីង ក្នុង​ឯកសារ​លេចធ្លាយ បាន​និយាយ​ពាក់ព័ន្ធ​នឹងការវាយប្រហារភេរវកម្ម​នៅស្ថានីយរថភ្លើងមួយ កាលពីឆ្នាំ២០១៤ ដោយ​ក្រុមឧទ្ទាមអ៊ុយហ្គួរ ដែល​ធ្វើឱ្យ​មនុស្ស​ស្លាប់ ៣១នាក់។

-លោក ស៊ី ជីនពីង បានប្រើពាក្យ «គ្មានការលើកលែង» ចំពោះ​ការ​បង្ក្រាបភេរវកម្ម ការជ្រៀតចូល និង​ការ​បំបែកខ្លួន៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សំភី

;