គ្រូ​ហុងកុង​ថា ដឹងតែ​មាន​គ្រាប់​បាល់ ១០០% ​ស៊ុត​ចូល​កម្ពុជា​ហើយ​យប់នេះ

  • 2019-11-19 03:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mixu Paatelainen គ្រូ​បង្វឹក​ក្រុមហុងកុង បាន​អះអាងថា ក្រុមលោក​នឹងស៊ុតចូល​ក្រុមភ្ញៀវ​កម្ពុជា ១០០ភាគរយ ក្នុងការប្រកួត​ជម្រុះ World Cup 2022 នៅយប់នេះ។

គ្រូ​សញ្ជាតិ​ហ្វាំងឡង់​រូបនេះ បាន​​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «យើង​សង្ឃឹម​ថា ការប្រកួតនេះ​ យើ​ងនឹងមាន​គ្រាប់បាល់ក្នុង​ក្រុម​របស់​យើង ១០០ភាគរយ ពីព្រោះ​យើង​ចង់​លេងឱ្យបាន​ល្អ ហើយ​យើង​ចង់​ទទទួល​បាន​លទ្ធផលល្អ។ ប៉ុន្តែ​អ្នកមិនអាច​ទស្សន៍ទាយត្រូវ​មុន​ចាប់ផ្តើម​ការប្រកួត​ឡើយ»។

លោក​ក៏បានអះអាងដែរថា រហូតមកដល់ពេលនេះ ក្រុមលោក​កាន់តែរីកចម្រើន​នៅរាល់ពេលប្រកួតម្តងៗ។ មិនតែប៉ុណ្ណោះ​លោកក៏បាន​ដឹង​យ៉ាងជាក់លាក់អំពីសមត្ថភាព​របស់​ក្រុមជម្រើសជាតិកម្ពុជាផងដែរ។

គួររំលឹកថា កាលពីជំនួបជើងទី១ នៅ​ភ្នំពេញ កម្ពុជា បាន​ប្រកួតស្មើហុងកុង ១-១ ដោយ​នេះជាលើកដំបូង ដែលហុងកុង​ មិនអាចយកឈ្នះកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៩មក៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;