សម្តេច ហ៊ុន សែន អញ្ជើញ​ទទួល​ពាន​រង្វាន់ «ភាពជាអ្នក​ដឹកនាំ និង អភិបាល​កិច្ចល្អ»

  • 2019-11-19 06:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយពីបញ្ចប់នូវពិធីបើក «កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២» ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅវិមានសន្តិភាពរួចហើយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ឡើង​ទទួល​ពានរង្វាន់ «ភាពជា​អ្នក​ដឹកនាំ និង​អភិបាលកិច្ច​ល្អ» ដែលប្រគល់​ដោយ លោកស្រី ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហ​ស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល។

សូមជម្រាបផងដែរថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ដែលបានបានប្រាព្ឋពិធីបើកកាលព្រឹកមិញនេះ គឺមានអ្នកចូលរួមជាង៨០០នាក់ ដែលមានសមាសភាពជាអតីប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជនអង្គភាពសារព័ត៌មាន និងស្ថាប័ននានាជាច្រើនទៀត។ អ្នកចូលរួមនឹងបន្តប្រជុំពិភាក្សាគ្នាគ្នាជាបន្តទៀតនៅក្នុងវិមានសន្តិភាពដែលនឹងបញ្ចប់ទៅនៅពេលល្ងាចនេះ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំអាហារពេលល្ងាចជូនភ្ញៀវកិត្តិយសនៅសណ្ធាគារសុខានៅល្ងាចនេះផងដែរ៕

អត្ថបទ៖ សំភី

;