ជម្រុះ World Cup៖ កម្ពុជា ចាញ់ ហុងកុង និងត្រូវ​អស់កីឡាករ​សំខាន់​១រូបទៀត

  • 2019-11-19 14:41:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ហុងកុង ២-០ ក្នុង​វគ្គ​ជម្រុះ​ FIFA World Cup ឆ្នាំ២០២២ តំបន់អាស៊ី ជុំទី២ ពូល C នា​រាត្រី​ថ្ងៃទី១៩ ខែវិច្ឆិកានេះ។ មិនត្រឹម​តែ​ប៉ុណ្ណោះទេ កម្ពុជា ក៏​ត្រូវ​បាត់​បង់​កីឡាករ​សំខាន់​មួយរូប​ផងដែរ គឺ​ខ្សែការពារ​សឿយ វិសាល ដោយសារ​កាត​ក្រហម (កាតលឿង ២ដង)។

២គ្រាប់​របស់​ហុងកុង រកបានដោយ​ James Stephen Gee Ha នាទី ២១ និង Roberto Junior នាទី ៨៣។

លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​វ័យក្មេង​សញ្ជាតិ​អាហ្សង់ទីន Felix Dalmas នៅ​តែ​មិនស្គាល់ពាក្យថា "ឈ្នះ" ដដែល ពោល​គឺ​ ៥ប្រកួត រក​បាន​តែ ១ពិន្ទុ​ប៉ុណ្ណោះ ដោយ​ចាញ់ ៤ ស្មើ១ របូត​គ្រាប់​បាល់​ដល់ទៅ ២២គ្រាប់ និងស៊ុត​គេវិញ បានតែ ១គ្រាប់​គត់ ឈរ​បាត​តារាង​ក្នុង​ពូល។ ចំណែក​ហុងកុង ឈរ​លេខ៤ ដដែល ប៉ុន្តែ​កើន​ដល់ ៤ពិន្ទុ ដោយឈ្នះ១ ស្មើ២ និងចាញ់ ២។

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;