សូម្បីតែនាយករដ្ឋមន្រ្តីសិង្ហបុរី ក៏និយាយលើកតម្កើងចិនបែបនេះដែរ!
- 2019-11-21 06:34:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូម្បីតែនាយករដ្ឋមន្រ្តីសិង្ហបុរី ក៏និយាយលើកតម្កើងចិនបែបនេះដែរ!
ចន្លោះមិនឃើញ
លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានថ្លែងថា អ្នកដែលផ្លាស់ប្តូរពិភពលោកពិតប្រាកដគឺប្រទេសចិន។ លោកថ្លែងដូច្នេះក្នុងវេទិកាធុរកិច្ចមួយ អំឡុងទស្សនកិច្ចនៅម៉ិចស៊ិកូ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្រ្តី បានលើកឡើងថា នៅពេលដែលចិន បានបើកចំហរសេដ្ឋកិច្ច ពោលគឺក្រោយកំណែទម្រង់សេដ្ឋកិច្ចរបស់លោក តេង ស៊ាវពីង ក្នុងឆ្នាំ ១៩៧៨ សេដ្ឋកិច្ចរបស់ចិន បានប្រែក្លាយទៅជាសេដ្ឋកិច្ចសកល។ វាបានអនុញ្ញាតឱ្យបណ្តាប្រទេសអាស៊ី ទទួលបានផលប្រយោជន៍ ពីការរីកចម្រើនរបស់ចិន។
«ដូច្នេះប្រសិនបើអ្នកក្រឡេកមើលសតវត្សរ៍ទី២១នេះ គេបាននិយាយថា វាជាសតវត្សរ៍របស់អាស៊ី។ ខ្ញុំគិតថា សេដ្ឋកិច្ចអាស៊ី នឹងរីកលូតលាស់ ព្រោះចិន នៅតែមានកំណើនសេដ្ឋកិច្ចដ៏លឿនជាងបណ្តាប្រទេសអភិវឌ្ឍន៍»។ នេះជាការបញ្ជាក់របស់លោក លី ស៊ានឡុង។
ដោយឡែកសម្រាប់ប្រទេសឥណ្ឌាវិញ ក៏មានកំណើនសេដ្ឋកិច្ចលឿនផងដែរ ប៉ុន្តែលោកថា បញ្ហានយោបាយក្នុងប្រទេសនេះ គឺស្មុគ្រស្មាញណាស់។ «ដូច្នេះខ្ញុំមិនជឿថា អាស៊ីជាមជ្ឈមណ្ឌលពិភពលោកឡើយ»៕