ថៃដោះលែងប្រជាពលរដ្ឋខ្មែរ ៧នាក់រឿងឆ្លងដែនខុសច្បាប់ចូលកាប់ឈើ

  • 2019-11-21 06:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ថៃបានដោះលែងប្រជាពលរដ្ឋខ្មែរចំនួន ៧នាក់ បន្ទាប់ពីជាប់ពន្ធនាគារជាង២ឆ្នាំ នៅ​ខេត្ត​ស៊ីសាកេត ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ និង​បាន​ប្រគល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៧នាក់​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​កាលពីរសៀលថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០១៩ នៅ​ច្រក​អន្តរជាតិ​ជាំ​ស្រ​ងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋខ្មែរចំនួន ៧នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនពីបទឆ្លងដែនដោយខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង​ក្នុងទឹកដីថៃ រួចបញ្ជូនយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត តាំងពីឆ្នាំ២០១៧ រហូត​ដល់​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបដោះលែងឲ្យ​មានសេរីភាព។

ប្រជាពលរដ្ឋខ្មែរទាំង ៧ នាក់ មានឈ្មោះដូច​ខាង​ក្រោម៖

ទី១. ឈ្មោះ រិន ភារុន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្ត​ព្រះ​វិហារ។

ទី២. ឈ្មោះ ស៊ឹង នី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ។ អ្នកទាំង២ ចាប់ខ្លួននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូល​តាមច្រកចាក់ច្រែង ។

ទី៣. ឈ្មោះ សែម រ៉ែម ភេទប្រុស អាយុ៥៥ឆ្មាំរស់នៅភូមិ​ត្រសសរ ឃុំស្វាយទំពារ ស្រុកបរសែត ខេត្ត​កំពង់ស្ពឺ ចាប់ខ្លួននៅថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូលតាមច្រកត្រពាំងបី ។

ទី៤. ឈ្មោះ ឈួន ហៀង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្ត​តាកែវ ចាប់ខ្លួនថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូលតាមត្រពាំងបី ។

ទី៥. ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃំុកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ចាប់ខ្លួនថ្ងៃទី០៦ ខែកក្កដា ឆ្នា២០១៧ ពីបទឆ្លងដែនកាន់ឈើ ចូលតាមច្រកត្រពាំងបី ។

ទី៦. ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិមានជ័យ ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ចាប់ខ្លួនទី០៣ ខែឧសភា ឆ្នាំ ២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូលតាមច្រកចាក់ច្រែង ។

ទី៧. ឈ្មោះ វុទ្ធ ធី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិមានជ័យ ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ចាប់ខ្លួនទី០៣ ខែឧសភា ឆ្នាំ'២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូលតាមច្រកចាក់ច្រែង៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;