សម្តេច ហ៊ុន សែន ថា​ដោយសារ​​គ្រូពេទ្យ​ខ្មែរពូកែ ទើប​ធ្វើ​ឱ្យម្តាយ​ក្មេក​សម្តេច​ បន្ត​រស់​មួយរយៈទៀត

  • 2019-11-25 01:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ឱ្យដឹង​កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកាម្សិលមិញ​ថា គេហដ្ឋាន​របស់​សម្តេច​បាន​រៀបចំ​រួចរាល់​ហើយ​សម្រាប់​បុណ្យសព​ម្តាយក្មេក​សម្តេច ប៉ុន្តែ​ដោយសារ​ភាព​ជំនាញ​របស់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ បាន​ធ្វើឱ្យ​ម្តាយក្មេកសម្តេច​បន្ត​រស់នៅ​ជាមួយ​កូនចៅមួយរយៈទៀត។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​បាន​បង្ហោះ​នៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ខ្ញុំសូមអរគុណ និង​កោត​សរសើរ​ចំពោះវេជ្ជបណ្ឌិត​គ្រូពេទ្យ​គ្រប់​ជំនាញ និង​បុគ្គលិក​នៅក្នុងមន្ទីរពេទ្យ​ទាំងអស់​ដែលបានបំពេញ​ការងារប្រកបដោយការទទួលខុសត្រូវ និង​ប្រកបដោយ​វិជ្ជាជីវៈខ្ពស់។ បើទោះជាជីវិតម្តាយក្មេកខ្ញុំដែលកំពុងស្ថិតក្នុងដំណាក់កាលសង្រ្គោះបន្ទាន់វិវត្តទៅកាន់ស្ថានភាពបែបណាក៏ដោយក៏ពួកយើងខ្ញុំជាកូនជាចៅ ចៅទួត អស់ចិត្ត​ដែរព្រោះ​បើមិនមានគ្រូពេទ្យខ្មែរដ៏ពូកែជួយទាន់ពេលវេលាទេម្លេះសមម្តាយក្មេកខ្ញុំបានលាចាកលោកនេះតាំងពីថ្ងៃម្សិលមិញមកម្លេះព្រោះនៅឯគេហដ្ឋានរបស់ខ្ញុំបានរៀបចំរួចរាល់ហើយសម្រាប់បុណ្យសពម្តាយក្មេកខ្ញុំតែដោយសារភាពជំនាញរបស់គ្រូពេទ្យនោះហើយ​ដែលធ្វើឱ្យម្តាយក្មេក​ខ្ញុំបន្ត​រស់នៅជាមួយ​កូនចៅមួយរយៈទៀត»៕

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;