ហ្វេសប៊ុក​មួយ ធ្វើឱ្យសម្តេច ហ៊ុន សែន ជួបការ​លំបាកក្នុងការបកស្រាយរឿងលុបចោល​កិច្ចប្រជុំ​នៅកូរ៉េ

  • 2019-11-25 02:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​នៅព្រឹកនេះថា មាន​ទំព័រហ្វេសប៊ុកមួយ​បាន​បោះបង្ហោះដោយធ្វើឱ្យមានភាន់ច្រឡំថា ម្តាយក្មេក​សម្តេច​បាន​ជាសះស្បើយពីជំងឺហើយ ដែល​នេះ ​ធ្វើឱ្យ​សម្តេច​ជួបការ​លំបាក​ក្នុងការបកស្រាយ​ពីរឿងដែលសម្តេច​លុបចោលកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ មេគង្គ-កូរ៉េ នៅ​ក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។

សម្តេច​បាន​សរសេរ​នៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះ​ថា៖ «ម្សិលមិញមាន​ហ្វ៊េសបុក​មួយ​បាន​យករូបថត​ម្តាយក្មេកខ្ញុំ និង​ភរិយា​ខ្ញុំកាលពី​ឆ្នាំ២០០៨ គឺ១១​ឆ្នាំមុន នៅមន្ទីរពេទ្យ​សិង្ហបូរីមក​បង្ហោះ​ធ្វើឱ្យមាន​ការភាន់​ច្រឡំ​ថាម្តាយក្មេកខ្ញុំ​បានជា​សះស្បើយ ឬបាន​ធូរស្រាល​ហើយ​ ដែល​ធ្វើឱ្យខ្ញុំ​ជួបការលំបាក​ក្នុងការបកស្រាយ​ពីរឿង​ខ្ញុំលុប​ចោល​ការទៅចូលរួមប្រជុំកំពូល​អាស៊ាន-កូរ៉េ មេគង្គ-កូរ៉េ នៅទីក្រុង​ប៊ូសាន​នៃ​ប្រទេស​កូរ៉េខាងត្បូង»។

សម្តេច​បន្តថា៖ «ខ្ញុំសូមបញ្ជាក់ថា​ ស្ថានភាព​ជំងឺ​ម្តាយក្មេកខ្ញុំ ស្ថិត​ក្នុង​ដំណាក់កាល​សង្រ្គោះបន្ទាន់នៅឡើយ ដែល​តម្រូវ​ឱ្យកូនចៅ​នៅក្បែរ​គាត់​ជានិច្ច។ សូមជូនរូបភាព​មួយចំនួន​ពីម្សិល និងព្រឹកថ្ងៃនេះ ២៤និង ២៥វិច្ឆិកា ឆ្នាំ​២០១៩»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;