កប៉ាល់ដឹក​សត្វ​ចៀម​ជាង ១ម៉ឺន​ក្បាល ក្រឡាប់​នៅ​សមុទ្រ​ខ្មៅ

  • 2019-11-25 03:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កប៉ាល់​មួយ​គ្រឿង​ដែល​ដឹក​សត្វចៀមប្រមាណ ១៤ ៦០០ក្បាល បាន​ក្រឡាប់​នៅ​សមុទ្រ​ខ្មៅ​នៃប្រទេស​រ៉ូម៉ានី កាលពីថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។

កប៉ាល់នេះ បាន​ក្រឡាប់ភ្លាមៗ ក្រោយ​ចាកចេញ​ពីកំពង់ផែ Midia ប្រទេស​រ៉ូម៉ានី សំដៅ​ទៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត។

​នាវិក​ស៊ីរី​២០នាក់ និង​លីបង់ ១នាក់ ត្រូវបាន​សង្គ្រោះ រួមទាំងសត្វចៀម ៣២ក្បាលផងដែរ ក្នុងនោះ ២ក្បាល ស្រង់ចេញពីទឹកសមុទ្រ។ នេះបើតាមការបញ្ជាក់របស់​អ្នកនាំពាក្យ​នៃ​សេវាសង្គ្រោះ។ សេវាសង្គ្រោះនេះ​មានការចូលរួមពី​យោធា ប៉ូលិស និង​អ្នកមុជទឹក។

«ប្រតិបត្តិការ​សង្គ្រោះ កំពុង​បន្ត​ធ្វើឡើង... យើង​សង្ឃឹម​ថា សត្វចៀម​ដែល​ក្នុងកប៉ាល់នេះ គឺនៅរស់ទាំងអស់»។

សមាគម​អ្នក​នាំចេញ​សត្វចិញ្ចឹមនៃប្រទេសរ៉ូម៉ានី បាន​ជំរុញ​ឱ្យមានការ​ស៊ើបអង្កេត​បន្ទាន់ជុំវិញហេតុការណ៍នេះ។ «យើងមានការ​ភ្ញាក់ផ្អើល​ចំពោះ​មហន្តរាយនេះ។ ប្រសិន​បើយើង​មិន​ការពារ​សត្វចិញ្ចឹម​ ក្នុងការដឹកជញ្ជូន​នៃដំណើរដ៏វែងឆ្ងាយនោះទេ យើង​គួរតែ​ផ្អាកការនាំចេញ»៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;