ទោះ​សម្តេច ហ៊ុន សែន អវត្តមាន​ ក៏​ប្រធានាធិបតី​កូរ៉េខាងត្បូង អរគុណ​ដល់​សម្តេច​រឿងមួយ​នេះ​ដែរ

  • 2019-11-27 03:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើទោះបីជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ និង​មេគង្គ-សាធារណរដ្ឋកូរ៉េ នៅក្រុងប៊ូសាន ក៏លោក ម៉ូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង​ បាន​ថ្លែង​អរគុណ​ដល់​សម្តេច ដែល​ផ្តួចផ្តើមគំនិត​ឱ្យមានការ​រៀបចំ​កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េលើកទី១នេះ ព្រោះកន្លងមកមានត្រឹមតែកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី​តែប៉ុណ្ណោះ។

រូបថត៖ ក្រសួងការបរទេស
លោក ម៉ូន ចេអ៊ីន បាន​លើកឡើង​ថា៖ «**មេគង្គ គឺ​ជាទឹកដី​នៃឱកាស។ កូរ៉េខាងត្បូង​ បាន​ក្លាយ​ជាមិត្ត​ដ៏ពិសេស​របស់​មេគង្គ។ មេគង្គ​បាន​ក្លាយ​ជាដៃគូ​អភិវឌ្ឍន៍ស្នូលមួយ ប្រហែល​នឹង​ ២០ភាគរយ​នៃជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) របស់​កូរ៉េខាងត្បូង**»។

ប្រទេសមេគង្គ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា។ ទំហំ​ពាណិជ្ជកម្ម​រវាង​កូរ៉េខាងត្បូង និង​ប្រទេសមេគង្គ មានកម្រិត ៨៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ​២០១៨។

សូមជម្រាប​ថា សម្តេច​ ហ៊ុន សែន បាន​លុបចោល​កិច្ចប្រជុំកំពូលខាងលើនេះ ដោយសារ​ម្តាយក្មេកសម្តេច​មាន​ស្ថានភាពជំងឺធ្ងន់ធ្ងរ។ សម្តេចបាន​ចាត់តាំងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ជាអ្នកតំណាង​ឱ្យសម្តេចទៅចូលរួមកិច្ចប្រជុំនេះ៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;