សម្តេច ហ៊ុន សែន ទទួលយកការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ហើយ
- 2019-11-27 06:26:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ទទួលយកការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ហើយ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលយកការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅត្រីមាសទីមួយនៃឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក។ នេះបើតាមសារលិខិតដែលសម្តេច ផ្ញើទៅកាន់លោក ត្រាំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្តេចបានសរសេរថា៖ «ក្នុងនាមជាសមាជិកសកម្មរបស់អាស៊ាន កម្ពុជាសូមកោតសរសើរចំពោះសារដ៏ច្បាស់លាស់របស់ឯកឧត្តមស្តីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះភាពជាដៃគូយុទ្ធសាស្រ្ត អាស៊ាន-អាមេរិក និងតួនាទីស្នូលរបស់អាស៊ាន។ ដោយហេតុនេះ ខ្ញុំមានបំណងដ៏ជ្រាលជ្រៅក្នុងការជំរុញទំនាក់ទំនងបន្ថែមទៀត និងសូមទទួលយកការអញ្ជើញរបស់ឯកឧត្តម ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក»៕