Barcelona ស៊ុត ៣ គ្រាប់ធានាកៅអីវគ្គ ១៦ ក្រុមក្នុង ១៦ ឆ្នាំជាប់គ្នា ChampionsLeague

  • 2019-11-28 01:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងវគ្គសន្សំពិន្ទុតាមពូលយប់មិញ ក្រុម Barcelona បានយកឈ្នះក្រុម Dortmund ដោយលទ្ធផល ៣-១ ព្រមគ្រប់គ្រាន់អាចឡើងទៅវគ្គ ១៦ ក្រុមបាន ដោយកាន់កំណត់ត្រាឡើងទៅវគ្គនេះក្នុងរយៈពេល ១៦ ឆ្នាំជាប់គ្នាក្នុងពានរង្វាន់កំពូលអឺរ៉ុប ChampionsLeague។

Messi ឳប Griezmann ពេលរកបានគ្រាប់បាល់យប់មិញ /រូបភាព៖ ChampionsLeague
៣ គ្រាប់នោះរកបានដោយកីឡាករ Luiz Suarez នៅនាទី ២៩ បន្តដល់នាទី ៣៣ ប្រធានក្រុម Lionel Messi អាចរកបានមួយគ្រាប់ទៀត និងគ្រាប់ទី ៣ រកបាន Antoine Griezmann ដែលបញ្ជូនចេញយ៉ាងល្អដោយ Messi។ ក្នងការប្រកួតវិលជុំរកពិន្ធុនេះ Barcelona មាន ១១ ពិន្ទុចំណែក Inter ដែលលេងឈ្នះក្រុម Slavia Prague ១-៣ ដែរនោះឈរលេខ ២ ក្នុងពូលមាន ៧ ពិន្ទុស្មើនឹង Dortmund ដែលត្រូវចាំអ៊ុតមើលមួយប្រកួតទៀតទើបដឹងថានរណានឹងអាចឡើងវគ្គ ១៦ ក្រុម។
Dejong កំពុងកិបបាល់ /រូបភាព៖ ChampionsLeague

គិតចាប់ពីរដូវកាល ២០០៧ ដល់ ២០១៩ ក្រុម Barcelona មិនដែលធ្លាក់ក្នុងពូលនោះទេ ពោលគឺឡើងវគ្គ ១៦ ក្រុមចំនួន ១៦ ឆ្នាំជាប់ៗគ្នា៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;