ម៉ូតូកម្លាំង ១៥០CC ឆ្នាំ ២០២០ ទាំងពីររបស់ Honda ប្រកាសផ្លូវការតំណាលគ្នា

  • 2019-11-28 03:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ ​NCX​ ​Honda​ ​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ូតូ​ហុងដា​ ​Click 150i​ ​កំពូល​ម៉ូតូ​អូ​តូ​បែប​ស្ព័រ​កាលពីថ្ងៃទី ២៥​ ​ខែ​វិ​ចិ្ឆ​កា​​ឆ្នាំ២០១៩​ ម្សិលមិញនេះ។​ ​ ​

ម៉ូតូ ​Click 150i​ ជា​កំពូល​ម៉ូតូ​អូ​តូ​បែប​ស្ព័រ​ ម៉ាស៉ី​ន ១៥០ សេសេដែលមាន​​ តួ​ម៉ូតូ​រចនា​លាយ​ពណ៌​ទឹកក្រូច​លាយ ស​ និង​តែម​ថ្មី​រចនា​ជា​មួ​យស្ទិ​ក​គ័រ​ក្រាហ្វិក​បែប​ ​Super ​Sporty​ ​Design​ ​លាយ​ជាមួយ​ពណ៌​ទឹកក្រូច​ព្រមទាំង​ក្បាច់​ ​HEXAGON​ ​ពណ៌​ប្រាក់​ភ្លឺរលោង​ ​បង្កើន​ភា​ពស្ព័រ​ដ៏​មុត​ស្រួច​បំផុត​ ​និង​រចនា​សម្រាប់​តែទីផ្សារប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។​

​ម៉ូតូ​ដ៏​ពេញ​និយម​នេះ​ទាំង ២ ជម្រើស​ស៊េរី​ថ្មី​នេះ ​មាន​ពណ៌​​ដ៏​ស្រស់​សង្ហា​ ដែល​ជា​ពណ៌​លក់​ដាច់​ខ្លាំង​ដូចជា​ ពណ៌​ខ្មៅ​លាយ​ទឹក​ក្រូច ស​លាយ​ទឹក​ក្រូច(​កម្លាំង​ ១៥០) ឯ​កម្លាំង​ ១២៥ ​ពណ៌​ច្រើន​ដូច​ជា ​លឿង​សុទ្ធ ​ស​លាយ​ក្រហម​ ​ពណ៌​ខៀវ ​ពណ៌​ខ្មៅ​ និង​ពណ៌​ក្រហម។

ចំពោះ​លក្ខណៈសម្បត្តិ​របស់​ Honda Click ស៊េរី​ថ្មី​មាន​ដូច​ជា ​បំពាក់​អំពូល​ភ្លើង LED កន្ទុយ​ភ្លើង​ក្រោយ​ជា​ប្រភេទ LED ​រចនា​ចង្កៀង​បែប​ថ្មី​ ​ប្រើ​ប្រព័ន្ធ​ហ្វ្រាំង​ថាស​ មាន​បន្ថែម​ស្តុប​​ឲ្យ​សញ្ញា​ពីរ​ លៀនចេញ​ក្រៅ​ កុង​ទ័រ​អេឡិចត្រូនិច​ សោ​ឆ្លាត​វៃ​ (Smart Key) ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​មាន​ចំណុះ​ ៥,៥ លីត្រ ទម្ងន់​សរុប​មិន​គិត​ពី​ប្រេង​ឥន្ធនៈ​គឺ ១០៩ គីឡូក្រាម​ និងឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​មាន​ទំហំ​ធំ។

ADV 150

​លើស​ពីនេះ​ ​NCX​ ​Honda​ ​បាន​សម្ពោធ​ព្រមគ្នា​ម៉ូតូ​ប្រភេទ​កម្លាំង​ ​150cc​ ​មួយទៀត​គឺ​ ​Honda​ ​ADV150​ ​ម៉ូតូ​អូតូ​បែប​ ​On និង Off-road បាន​ដែល​អាច​នាំ​អ្នក​ទៅ​គ្រប់ទិសទី ការ​ធ្វើដំណើរ​ក្នុង​ទីក្រុង​ ​ឬទៅ​ទី​ឆ្ងាយ​ៗ​ ទទួលបាននូវ​បទ​ពិ​សោ​ធន៌​ថ្មី​ ​ទាន់សម័យ​ ដោយ​បច្ចេកវិទ្យា​ឈានមុខ​គេ​​ផងដែរ​។ ម៉ូតូ​នេះ​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ Honda ADV 150 CBS និង ADV 150 ABS។ អំពូល​ភ្លើង​មុខ​ក្រោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា LED, មាន​កុងទ័រ​បែប​ឌីជីថល​បង្ហាញ​ព័ត៌មាន​សំខាន់ៗ, មាន​ធុង​ប្រេង​ចំណុះ ៨ លីត្រ, មាន​បច្ចេកវិទ្យា​ Idling Stop និង​ប្រើ​ប្រាស់​ Smart Key ជា​ដើម៕​​

សម្រាប់តម្លៃនៅមិនទាន់បានបង្ហើបជាផ្លូវការនៅឡើយទេ(សូមរង់ចាំបន្តិច...)៕

ទស្សនារូបភាពខាងក្រោម៖

សម្រាប់ព័ត៌មានបន្ថែមបានតាមទូរសព្ទលេខ 010 922 922 ឬចូលទៅទស្សនានៅគេហទំព័រ NCXhonda.com.kh

ទស្សនាវីដេអូពី Honda Click150i៖

ទស្សនាវីដេអូពី Honda ADV150៖

អត្ថបទទាក់់ទង៖

​ ​

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;