លុយទៀតហើយ! កម្ពុជា-អាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀង​ចំនួន​២ ដែល​មាន​ទឹកប្រាក់​សរុប ៧៤លាន​ដុល្លារ

  • 2019-11-28 06:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ប្រចាំ​នៅកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ចំនួន២ ដែលមាន​ទឹកប្រាក់សរុប ៦៧,១លានអឺរ៉ូ (ប្រមាណ ៧៤លានដុល្លារ​អាមេរិក)។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួង​សេដ្ឋកិច្ច។

រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កិច្ចព្រមព្រៀង​ទាំង២ មាន​ដូចខាងក្រោម៖

១. កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឆ្នាំ​២០១៨

អាល្លឺម៉ង់ នឹង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន៣០លាន​អឺរ៉ូ និង​ហិរញ្ញប្បទាន​ឥតសំណង​ចំនួន២លានអឺរ៉ូ សម្រាប់់​ហិរញ្ញប្បទាន​លើ​គម្រោង​ប្រសិទ្ធភាព​ថាមពល​សម្រាប់​ការផ្គត់ផ្គង់​អគ្គិសនី​ជនបទ។

២. កិច្ច​ព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ​ឆ្នាំ​២០១៩

អាល្លឺម៉ង់ នឹង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន ៣០លាន​អឺរ៉ូ សម្រាប់​ហិរញ្ញប្បទាន​លើគម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​សម្រាប់​កម្ពុជា និង​ហិរញ្ញប្បទាន​ឥតសំណងចំនួន ៥,១លានអឺរ៉ូ សម្រាប់​គាំទ្រ​ការ​ធ្វើហិរញ្ញប្បទានលើគម្រោង​ជាក់លាក់មួយ​ចំនួនទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;