ឆ្នេរសមុទ្រវៀតណាមមួយ ពោរពេញដោយប្រេង
- 2019-12-03 03:51:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នេរសមុទ្រវៀតណាមមួយ ពោរពេញដោយប្រេង
ចន្លោះមិនឃើញ
បន្ទាប់ពីមានហេតុការណ៍លិចនាវាដឹកប្រេងថៃមួយនៅជិតកំពង់ផែ Son Duong ប្រេងបានរាលដាលប្រមាណ ៣គីឡូម៉ែត្រនៃឆ្នេរសមុទ្ររបស់ខេត្ត Ha Tinh ប្រទេសវៀតណាម។
អាជ្ញាធររៀតណាម បាននឹងកំពុងព្យាយាមទប់ស្កាត់កុំឱ្យមានបញ្ហាលើផ្នែកបរិស្ថានកាន់តែអាក្រក់។ ចំណែកកងម៉ារីនខេត្ត Ha Tinh កំពុងធ្វើយ៉ាងណាដើម្បីឱ្យចរាចរណ៍ផ្លូវសមុទ្រ និងការជួញដូរនានានៅកំពង់ផែនេះ ដំណើរការដោយរលូន។
លើសពីនេះ អ្នកនេសាទ និងកសិករក្នុងតំបន់ ត្រូវបានក្រើនរំលឹកមិនឱ្យប្រើប្រាស់ទឹកសមុទ្រនេះ ក្នុងអំឡុងពេលនេះឡើយ។
សូមបញ្ជាក់ថា នាវាដឹកប្រេងនោះ មានឈ្មោះ Nordana Sophie HSCP2 ដែលមាននាវិកថៃប្រមាណ ១៨នាក់ បានចាកចេញពីហុងកុង ឆ្ពោះទៅកំពង់ផែ Son Duong។ ខណៈចូលដល់ជិតកំពង់ផែនេះ ក្រុមនាវិកបានរកឃើញថា ទឹកសមុទ្របានជ្រាបចូលក្នុងនាវាតាមរន្ធតូចមួយ ហើយបន្ទាប់មកនាវាក៏លិចចូលសមុទ្រតែម្តង។ យ៉ាងណា នាវិកទាំងអស់ ត្រូវបានសង្គ្រោះទាន់ពេលវេលា៕