យាន​ឥណ្ឌា​ធ្លាក់លើ​ភព​ព្រះចន្ទ តែ​ប្រទេស​ផ្សេងទេ​ដែល​ជា​អ្នករកឃើញ​បំណែក​យាន​នេះ

  • 2019-12-03 08:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យាន​ចុះចត Vikram នៃបេសកកម្ម​ Chandrayaan2 របស់​ប្រទេស​ឥណ្ឌា ដែលបាន​បាត់​ការទាក់ទងនោះ ត្រូវបាន​រកឃើញ​ហើយ តែ​អ្នករកឃើញនោះ​គឺ​ជាអង្គការ NASA អាមេរិក តាមរយៈផ្កាយរណប​របស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ អង្គការ NASA ក៏បាន​លើកពីឈ្មោះវិស្វករឥណ្ឌា លោក Shanmuga Subramanian ដែល​បាន​ជួយ​កំណត់​ទីតាំង​នៃការ​ធ្លាក់​យានចុះចតនេះ​ផងដែរ។ លោកបាន​ពិនិត្យ​ឃើញ​រូបភាព​មួយរបស់ NASA និង​កំណត់​ទីតាំង​បំណែក​ដំបូង​នៅ​ចម្ងាយ​ប្រហែល ៧៥០ម៉ែត្រ​ ភាគ​ពាយ័ព្យ​នៃ​ចំណុច​ដេល​ធ្លាក់។

បេសកកម្មChandrayaan2 គ្រោង​នឹង​ចុះ​នៅ​ប៉ូលខាងត្បូងភពព្រះចន្ទ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោយ​បាញ់បង្ហោះ​១ខែ។ ក្នុងអំឡុងពេលចុះចតលើផ្ទៃដី​ភពព្រះចន្ទ ដោយសល់តែប្រហែល ២,១គីឡូម៉ែត្រ​ទៀតប៉ុណ្ណោះ តែវាបែរជាជួបបញ្ហាបច្ចេកទេសហើយធ្លាក់តែម្តង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;