ជិតមួយឆ្នាំ​ហើយ! យានចិន​បើកលើផ្ទៃដីភពព្រះចន្ទ បាន​ចម្ងាយ​ត្រឹមជាង ៣៤៥​ម៉ែត្រ

  • 2019-12-05 04:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងរយៈពេល​ជិតមួយឆ្នាំមកនេះ យាន​​ Yutu-2 នៃបេសកកម្ម Chang'e-4 បាន​បើកបរ​នៅ​លើផ្ទៃដី​ផ្នែកម្ខាង​ទៀត​នៃ​ភពព្រះចន្ទ (តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់) បាន​ចម្ងាយ​ជាង​ ៣៤៥ម៉ែត្រហើយ។ នេះបើតាម​ការ​បញ្ជាក់​របស់រដ្ឋបាល​អវកាសជាតិចិន (CNSA) កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០១៩។

សូមជម្រាប​ថា ចិន​បាន​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ ក្នុងការ​ចុះចត​យាន​ Yutu-2 លើផ្ទៃដី​ភពព្រះចន្ទ​ខាងលើ​នេះ កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​រុករករ៉ែ និង​សិក្សាពី​រចនាសម្ព័ន្ធ​ និងគំរូនានា។

CNSA ពន្យល់ថា ​ការបើកបរបាន​ត្រឹមចម្ងាយប៉ុណ្ណឹង ដោយសារតែ​ភូមិសាស្រ្តនៅភពនោះមានភាព​ស្មុគស្មាញ ដីរដេបរដុប និងមានរណ្តៅផងដែរ ដូច្នេះ វិស្វករ​អវកាសចិន បាន​កំណត់ផ្លូវបើករបស់យាននេះ ដើម្បី​ធានាសុវត្ថិភាព ពោលគឺមានន័យថា សុខចិត្តយឺត តែមិនមានបញ្ហា៕

ចុចអាន៖ ឆ្នាំនេះ​មាន​ប្រទេស៣ បញ្ជូន​យាន​ទៅចុះចត​លើ​ភពព្រះចន្ទ តែ​មាន​១ប៉ុណ្ណោះ​ដែល​ជោគជ័យ

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;