ខែរងា កុំភ្លេចដើរហាត់ប្រាណឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃទទួលបានអត្ថប្រយោជន៍ក្រៃលែង

  • 2019-12-05 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដូវ​រងាបាន​មកដល់​ហើយ! អ្នក​ទាំង​អស់​គ្នាគួរ​តែ​ហាត់​ប្រាណ​ដើម្បី​សុខភាព​និងបង្កើន​ឲ្យរាង​កាយ​មាន​ការធន់​នឹង​អាកាស​ធាតុ។ ក្នុង​ចំណោម​លំហាត់​ប្រាណ​ជាច្រើន ការដើរ​ត្រូវ​បាន​គេ​ដឹង​ថាវា​មាន​អត្ថ​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាពរ​បស់​អ្នក។ មិន​សម្រាប់​តែខែរ​ងារទើប​តម្រូវ​ឲ្យ​អ្នក​ដើរ​នោះ​ទេ ក្រៅពី​ខែ​នេះ​អ្នក​ក៏គួរ​តែធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខភាព​ផង​ដែរ។ អត្ថ​ប្រយោជន៍​នៃការ​ដើរ​រយៈ​ពេល ៣០ នាទី​ក្នុងមួយ​ថ្ងៃ​រួមមាន៖

រូបតំណាង
**១. កាត់​បន្ថយ​ហា​និភ័យ​ជំងឺ​វង្វេង​វង្វាន់**

ពីការ​ស្រាវជ្រាវ​របស់​សាកល​វិទ្យាល័យ​ផ្នែកViking បាន​និយាយ​ថា ការដើរ​ហាត់​ប្រាណ​ពិតជា​ជួយកា​ត់​បន្ថយ​ជំងឺ​ភ្លេច​ភ្លាំង។ បុរស​អាយុ​ពី ៧១ ទៅ ៩៣ ដើរបាន​មួយ​គីឡូជាង​មួយ​ថ្ងៃនឹង​កាត់​បន្ថយ​ហា​និភ័យ​ជំងឺវ​ង្វេង​វង្វាន់។

២. បង្កើន​សាច់​ដុំ

អ្នក​អាច​និយាយ​ថា​កា​រហាត់​ប្រាណ​ជួយ​បង្កើន​សាច់ដុំ តែការដើរ​ហាត់​ប្រាណ​រឹតតែ​ជួយ​អ្នកក្នុង​ការ​ចង់​បាន​សាច់​ដុំ។ ការ​ដើរ​ជួយ​ពង្រឹង​ត្រគៀក ជើង និង​ពោះ។

៣. ជួយបេះ​ដូង​បន្ថយ​សម្ពាធ​ឈាម

ចំពោះ​អ្នក​មាន​បញ្ហា​បេះដូង​ខ្សោយ​គួរ​ដើរឲ្យ​បាន​ច្រើន។ វាជួយ​ពង្រឹង​បេះដូង​និងជួយ​បន្ថយ​សម្ពាធ​ឈាម​ទាប​កា​រដើរ​ជារៀង​រាល់ថ្ងៃ​អាច​កាត់​បន្ថយ​ហា​និភ័យ​នៃ​ជំងឺលើស​ឈាម​និង​ជំងឺសរសៃ​ឈាម​បេះដូង។

រូបតំណាង

៤. ធ្វើឲ្យ​ពោះ​វៀនធំ​រឹងមាំ

ការដើរ​អាច​កាត់​បន្ថយ​ឱកាសរ​បស់​ស្ត្រី​ដែល​មាន​ជំងឺ​មហារីក​ក្រពះ​ ពោះ​វៀនបាន ៣១ ភាគរយ។ គ្រាន់​តែ​ដើរ ១០-១៥ នាទី​ក្នុងមួយ​ថ្ងៃនឹង​ជួយ​ដល់​ប្រព័ន្ធរំ​លាយ​អាហារ។ ប្រសិន​បើ​ប្រើ​វត្ថុ​រាវ​រាល់​ថ្ងៃ​ចូរដើ​រជា​រៀង​រាល់​ថ្ងៃ។

៥​. ជាមនុស្ស​ចេះលេង​សើច

នៅពេល​មាន​អារម្មណ៍​មិនល្អ​ព្យា​យាម​ដើរ​ឲ្យ​បា​នរៀង​រាល់​ថ្ងៃ​រយៈពេល ៣០ ទៅ​៤៥ នាទី​លើស​ពីនេះ​វាក៏ជួយ​ការពារ​អ្នក​ពីជំងឺ​បាក់​ទឹក​ចិត្ត​ផង​ដែរ។

៦. រក្សា​រាង

លំហាត់​ប្រាណ Cardio ក៏ជួយអ្នក​សម្រក​រាង​បាន​ដែរ តែ​ប្រសិន​បើ​អ្នក​ទទួល​ទាន​អាហារ​ធម្មតា​គ្រាន់តែ​ដើ​រឲ្យ​បាន​មួយម៉ោង​ក្នុងមួយ​ថ្ងៃក៏​ជួយ​រក្សា​រាង​របស់​អ្នក​បាន​ដែរ។

រូបតំណាង

៧. កាត់បន្ថយ​ហានិភ័យ​ជំងឺទឹក​នោមផ្អែម

គ្រាន់​តែ​ដើរឲ្យបាន​ក្នុងរយៈ​ពេល ២០ ទៅ​ ៣០ នាទីក្នុងមួ​យថ្ងៃនឹ​ងជួយ​បន្ថយ​ជាតិស្ករ​នៅក្នុង​បឈាម​ក្នុង​រយៈ​ពេល ២៤​ ម៉ោង។

៨. ធ្វើឲ្យ​ឆ្អឹង​រឹង​មាំ

ការដើរ​នឹង​ជួយ​ពង្រឹង​ឆ្អឹង​និង​សន្លាក់ ជៀសវាង​ជំងឺ​ពុក​ឆ្អឹង​ចំពោះ​ស្ត្រីវ័យ​ចំណាស់​ដោយគ្រាន់​តែដើរ​កន្លះ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន ៣០% ។

៩. បង្កើន​សមត្ថភាព​សួត​និង​បេះដូង

ការ​ហាត់​ប្រាណ​ទៀងទាត់​ក៏ជួយ​បង្កើន​សមត្ថភាព​បេះ​ដូង​និង​សួត​ផង​ដែរ។ ការ​ដើរ​ធម្មតា​ផង​នៅ​ពេល​អ្នក​ដើរ​អត្រា​ដក​ដង្ហើម​របស់​អ្នក​នឹង​កើន​ឡើង​អនុញ្ញាត​ឱ្យអុកស៊ីសែន​ឆ្លងកាត់ ​ជួយ​កម្ចាត់​កាក​សំណល់​ចាស់​ហើយ​ក៏​ ជួយ​បង្កើន​កម្លាំង ​និង​ជួសជុល​ផ្នែក​ដែល​ពាក់​បាន​យ៉ាងរ​ហ័ស។

រូបភាព៖ Pinterest

ចុចអានបន្ត៖

ម្ហូប​សាមញ្ញ​​​មែន​ តែ​​​​ល្អ​​​ឥត​ខ្ចោះ​​​សម្រាប់​អ្នក​ចង់​​ស្រក​គីឡូ​ដោយ​សុវត្ថិភាព

ប្រភព៖ 108resources ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;