សម្តេច ហ៊ុន សែន បង្ហោះ​ហ្វេសប៊ុក​ក្រោយ​កម្ពុជាឈ្នះ​មេដាយមាស​ស៊ីហ្គេម១ទៀត

  • 2019-12-05 07:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​បង្ហោះ​នៅលើទំព័រហ្វេសប៊ុក​អបអរសាទរ និង​កោតសរសើរ​កីឡាប៉េតង់​កម្ពុជា ឈ្នះ​មេដាយ​មាស ១គ្រឿងនៅ SEA Games 2019 ក្រោយឈ្នះ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ១៣-៤ពិន្ទុ។

ក្រុមកីឡាការិនី​ប៉េតង់​កម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿងក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន ក្នុងវិញ្ញាសា ៣នាក់ទល់នឹង៣នាក់ ឈ្នះក្រុមកីឡាការិនីរបស់ម៉ាឡេស៊ី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលពិន្ទុ ១៣ទល់នឹង៤ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ។

នេះគឺជាមេដាយមាស លើកទី២ របស់កម្ពុជាដែលដណ្តើមបាននៅ SEA Games លើកទី៣០ ឆ្នាំ២០១៩ ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកីឡាគុនល្បុក្កតោ ដណ្តើមបានមេដាយមាស ១គ្រឿងដែរកាលពីដើមសប្តាហ៍ ដោយពេលនេះកម្ពុជា ឈ្នះមេដាយសរុបកើនដល់ ២២គ្រឿងហើយរួមមាន មាស២ ប្រាក់៣ និងសំរិទ្ធ១៧គ្រឿង៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;