ប្រជាជន​មីយ៉ាន់ម៉ា ចោមរោម​ស្វាគមន៍ Aung La N Sang នៅ​ម៉ាឡេស៊ី

  • 2019-12-05 11:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Aung La N Sang ដែលជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​ ២ប្រភេទ​ទម្ងន់​ ប្រចាំ​ស្ថាប័ន ONE Championship ត្រូវ​បាន​ប្រជាជន​មីយ៉ាន់ម៉ា ចោមរោម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ អំឡុង​ពេល​កីឡាករ​ MMA សញ្ជាតិ​មីយ៉ាន់ម៉ា​ រូបនេះ ស្ថិតនៅ​ក្នុង​​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ឲ្យទឹក​ដល់​សិស្ស​ប្អូន​រួមជាតិ Tial Thang។

Tial Thang ដែល​ធ្លាប់​វាយ​ឈ្នះ​កីឡាករ​កម្ពុជា រិន សារ័ត្ន នឹង​ត្រូវ​ប្រកួត​ជា​លើក​ទី២ ទល់​នឹង​កីឡាករ​កូរ៉េខាងត្បូង Kim Woon Kyoum ក្នុង​កម្មវិធី ONE: MARK OF GREATNESS នា​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។ អ្នកឲ្យទឹក​ដល់​កីឡាករ​រូបនេះ គឺ​មាន​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ ដល់ទៅ២រូប គឺ Aung La N Sang និង​មិត្តរួមក្លឹប​១រូបទៀត គឺ Martin Nguyen។

កីឡាករ​ទាំង ៣ បាន​បង្ហាញ​មុខ​រួមគ្នា ក្នុងពិធី​ជួប​ស្វាគមន៍​ប្រជាជនមីយ៉ាន់ម៉ា កាលពីថ្ងៃទី៤ ខែធ្នូ។ ចង់ដឹង​ទិដ្ឋភាពយ៉ាងណា​នោះ សូម​ទស្សនា​ដូចខាងក្រោម៖

រូបភាពទាំងអស់ ផ្ដល់សិទ្ធិដោយ ONE Championship

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;