វិបសាយ​ក្ដៅសាច់ ប្រើ​វិធី​៦យ៉ាង​នេះ កើប​ចំណូល​ពី​អ្នក​មើល​ដោយ​មិន​ដឹង​ខ្លួន!

  • 2019-12-06 02:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិបសាយ​រឿង​អាសអាភាស​អាច​រក​ចំណូល​បាន​មិន​តិច​ជាង ១០០​ពាន់​លាន​ដុល្លារ​ នៅ​ជុំវិញ​ពិភពលោក​នោះ​ឡើយ។ តួលេខ​នេះ​មាន​ចំនួន​ច្រើន​ជាង​សហគ្រាស​លំដាប់​ពិភពលោក​ធំៗ​មួយ​ចំនួន​ថែម​ផង។ នេះ​បើ​យោង​តាម​​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​សារព័ត៌មាន Business Insider។ បច្ចុប្បន្ន​មាន​វិបសាយ​​រឿង​អាសអាភាស​ប្រមាណ​ជា ២៥​លាន​​វិបសាយ ហើយ​ទាំង​អស់​សុទ្ធ​តែ​អាច​ចូល​មើល​ដោយ​សេរី​បាន។

បើ​ចូល​មើល​បាន​​ហ្វ្រី​យ៉ាង​ដូច្នេះ ចុះ​វិបសាយ​ទាំង​នោះ​រក​ចំណូល​បាន​​ដោយ​របៀប​ណា?

ចំណូល​​មួយ​ភាគ​របស់​វិបសាយ​អាសអាភាស​គឺ​បាន​មក​ពី​ចុះ​ឈ្មោះ​បង់​លុយ​​ប្រចាំ​ខែ​របស់​អ្នក​ចូល​​មើល។ ហេតុ​អ្វី​ត្រូវ​ជាវ​សេវាកម្ម​នេះ? ការ​ចុះ​ឈ្មោះ​បង់​ថ្លៃ​សេវា​ប្រចាំ​ខែ​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​មើល​វីដេអូ​ថ្មីៗ​ដំបូង​គេ​បង្អស់ និង​អាច​ជជែក​លេង​ជាមួយ​តារា​អាសអាភាស​ផ្ទាល់​ជា​ដើម។ បន្ថែម​ពី​នេះ ដូច​ការ​ចុះ​ឈ្មោះ​​ជាវ​ព័ត៌មាន ឬ​សេវាកម្ម​ទូរទស្សន៍​ផ្សេង​ៗ វិបសាយ​អាសអាភាស​បានធ្វើ​ការ​បញ្ចុះ​តម្លៃ​ពិសេស​ចំពោះ​អតិថិជន​របស់​ខ្លួន​ ដោយ​ការ​បង់​ថ្លៃ​ចុះ​ឈ្មោះ​កាន់តែ​ច្រើន​ខែ​ តម្លៃ​កាន់​តែ​ចុះ​ថោក។ ជាទូទៅ តម្លៃ​សេវាកម្ម​ប្រចាំ​ថ្ងៃ​មាន​តម្លៃ​ចន្លោះ​ពី ១​ដុល្លារ ដល់ ១៥​ដុល្លារ។ សម្រាប់​អ្នក​ប្រាកដ​ជា​គិត​ថា​វា​មាន​តម្លៃ​មិន​ថោក​នោះ​ទេ តែ​បើ​តាម​ភាព​ជាក់ស្ដែង​មាន​មនុស្ស​រាប់​សិបលាន​​នាក់​ហើយ​ដែល​បាន​ជាវ​យក​សេវាកម្ម​នេះ​ពី​វិបសាយ​អាសអាភាស។

មួយ​វិញ​ទៀត គឺ​ការ​បង្ហាញ​ជា​ផ្ទាំង​ពាណិជ្ជកម្ម​នៅ​លើ​វិបសាយ​ ដែល​ជា​ប្រភព​ចំណូល​​ធំ​​មួយ​​ផ្សេង​ទៀត។ ផ្ទាំង​ពាណិជ្ជកម្ម​ទាំង​នោះ​មាន​ដូចជា​ការ​លក់​ផលិតផល​ផ្លូវ​ភេទ ឬ​សេវាកម្ម​ផ្លូវ​ភេទ​ជា​ដើម។

វីដេអូ​មួយ​ចំនួន​ដែល​បាន​បង្ហោះ​​​នៅ​លើ​វិបសាយ​អាសអាភាស​មាន​លក្ខណៈ​មិន​ពេញ​លេញ ឬ​មាន​ឈុត​មួយ​ចំនួន​ត្រូវ​បាន​បិទ​បាំង​ ព្រោះ​វា​ជា​វិធី​មួយ​ផ្សេង​ទៀត​សម្រាប់​​ម្ចាស់​វិបសាយ​ដើម្បី​រក​ចំណូល។ ដើម្បី​​បាន​មើល​វីដេអូ​ពេញ​​ភ្នែក អ្នក​នឹង​ត្រូវ​បង់​ប្រាក់​បន្ថែម។

មាន​វិធី​រក​ចំណូល​បន្ថែម​ទៀត​ទេ? មាន! នោះ​គឺ​ជា​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ទើប​បង្កើត។ អ្នក​ដែល​ចង់​សាក​ឲ្យ​ដឹង​ពី​បច្ចេកវិទ្យា​ដូចជា វីដេអូ 3D ឬ​លក្ខណៈ​ជា VR នឹង​ត្រូវ​បង់​សេវាកម្ម​ពិសេស​បន្ថែម​ពី​លើ។

ចំណូល​មួយ​ផ្នែក​ទៀត​គឺ​ការ​បង្កើត​កម្មវិធី​នានា​នៅ​​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ ដូចជា​ កម្មវិធី​ជំនួប​​អ្នក​គាំទ្រ​ជា​ដើម។ នៅ​ក្នុង​កម្មវិធី​ អ្នក​គាំទ្រ​នឹង​អាច​ជួប​ផ្ទាល់​ជាមួយ​តារា​ក្នុង​បណ្ដូល​ចិត្ត​របស់​ពួក​គេ អាច​ថត​សែលហ្វី ឬ​ឈាន​ទៅ​ដល់​ការ​ប៉ះ​ពាល់​រូបរាង​កាយ​ក៏​មាន។

ជា​ចុង​ក្រោយ​​ វិធី​រក​ចំណូល​របស់​វិបសាយ​អាសអាភាស​គឺ​ជា​ការ​សហការ​ជាមួយ​​នឹង​សណ្ឋាគារ។ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ភ្ញៀវ​ដែល​ចង់​បាន​សេវាកម្ម​ 18+ អាច​ទាក់ទង​ទៅ​ខាង​សណ្ឋាគារ​បាន ដោយ​មិន​ចាំ​បាច់​ចេញ​ទៅ​រក​ខាង​ក្រៅ​នោះ​ទេ។ ឯ​ខាង​សណ្ឋាគារ​នឹង​ស្វែង​រក​សេវាកម្ម​នេះ​ពី​វិបសាយ​ក្ដៅសាច់ ដើម្បី​ជួល​យក​តួ​ស្រី​មក​ផ្ដល់​សេវាកម្ម​ដល់​បន្ទប់​សណ្ឋាគារ។ កម្រៃ​ដែល​វិបសាយ​អាសអាភាស​ទទួល​បាន នឹង​ត្រូវ​បែង​ចែក​ទៅ​ឲ្យ​ខាង​សណ្ឋាគារ​មួយ​ចំនួន៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;