ថវិកា​សម្រាប់​ធ្វើ​ទំនើបកម្មមន្ទីពេទ្យកាល់ម៉ែតឡើងដល់ជាង ១០០លាន​ដុល្លារ

  • 2019-12-06 04:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​នេះ​បន្តិច សម្ដេច ហ៊ុន សែន បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេស​បុក​ផ្ទាល់​ខ្លួន​ថា «សូម​ជម្រាប​ជូន​បង​ប្អូន​ជនរួមជាតិជាទីគោរពស្រឡាញ់ថា​ចំណូល​ដែល​សប្បុរស​ជន​ចូលរួមដើម្បី​ធ្វើ​ទំនើប​កម្ម​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​រហូតព្រឹក​ថ្ងៃទី ៦ខែ ធ្នូ ឆ្នាំ ២០១៩ នេះមានចំនួន ៧០ ១៩១ ៩៩៤​ដុល្លារ​និង​ប្រាក់រៀល​ចំនួន ៣២ ១១០០០០រៀល»។

សម្ដេច​បាន​បន្ត​ថា បើ​គិត​ទាំង​ថវិការ ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផង​ចំនួន​ទឹក​ប្រាក់​ឡើង​ដល់​ជាង ១០០លាន​ដុល្លារ​ដែល​ធ្វើ​ឱ្យ​យើង​មាន​លទ្ធភាព រៀប​ចំ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ឱ្យ​ក្លាយទៅ​ជា​មជ្ឈមណ្ឌល​ពហុបច្ចេកទេស​សម្រាប់​ការ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​យើង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

សម្ដេច​បាន​បន្ថែម​ថា «ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំង​អស់​ដែល​ចូលរួមបរិច្ចាគដើម្បី​សង្រ្គោះ ជិវិត​មនុស្ស​តប​តាមការអំពាវនាវរបស់ខ្ញុំ។ នាម​សប្បុរស​ជន​នឹង​ផ្សាយ​ជូន​តាម​បណ្តាញ​ព័ត៌មាន​ហ្វ្រេស​ញូ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;