គ្រូវៀតណាម​ថា «គ្រប់ការប្រកួត​ យើង​ត្រូវការ​យុទ្ធសាស្រ្ត ប្តូរ​កីឡាករ ប្តូរ​តួនាទី»

  • 2019-12-06 07:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Park Hang-seo គ្រូ U22 វៀតណាម បាន​លើកឡើង​ថា គ្រប់ការប្រកួត​ ក្រុម​លោក​តែងមាន​ផែនការលេងផ្សេងៗគ្នា ក្នុងនោះគឺត្រូវការ​យុទ្ធសាស្រ្ត ការផ្លាស់ប្តូរកីឡាករ និង​ប្តូរតួនាទី។ លោកថ្លែងដូច្នេះ ក្រោយ​​ U22 វៀតណាម បានប្រកួតស្មើ U22 ថៃ ២-២ នៅជុំចុងក្រោយពូលB នៃកីឡាស៊ីហ្គេម​ កាលពីម្សិលមិញ។

សូមជម្រាប​ថា វៀតណាម នឹង​ត្រូវទៅ​ប្រកួត​ទល់នឹង​កម្ពុជា ក្នុងវគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ​នៅម៉ោង ៧យប់​ថ្ងៃទី៧ ខែធ្នូ​ស្អែក​នេះ។

ចំពោះ​ការវាយបក​តាមស្មើថៃ កាលពី​ម្សិលមិញនេះ លោកបាន​លើកឡើង​ពីគន្លឹះសំខាន់មួយគឺស្មារតីលេងរបស់កូនក្រុមលោក ពោលគឺ​មិនបោះបង់ឡើយ ទោះជាត្រូវថៃ នាំមុខ២គ្រាប់មុនក៏ដោយ។ «វាជាការប្រកួត​ដ៏តានតឹងមួយ ប៉ុន្តែយើងបានព្យាយាម ហើយកក់សំបុត្រទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»៕

ចុចអាន៖ គ្រូថៃ ទទួល​ស្គាល់​រឿងមួយ​ក្រោយ​ធ្លាក់​ចេញពី​ស៊ីហ្គេម

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;