អ៊ីស្រាអែល ព្រមាន​អ៊ីរ៉ង់ ដោយ​ប្រដូច​ទៅ​នឹង​សង្គ្រាម​វៀតណាម

  • 2019-12-09 03:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ៊ីស្រាអែល បាន​ចោទ​អ៊ីរ៉ង់​ថា បាន​បញ្ជូន​កងទ័ព និង​អាវុធចូលក្នុង​ប្រទេស​ស៊ីរី ក្នុងគោលបំណង​វាយប្រហារ​ខ្លួន។ ប៉ុន្តែអ៊ីរ៉ង់​បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ ដោយ​បញ្ជាក់ថា ខ្លួនគ្រាន់តែ​បញ្ជូន​ទីប្រឹក្សាយោធា​ទៅ​ជាជំនួយ​សម្រាប់​រដ្ឋាភិបាល​ស៊ីរី​តែប៉ុណ្ណោះ។

លោក Naftali Bennett រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល បាន​ព្រមាន​អ៊ីរ៉ង់ថា ស៊ីរីអាចនឹង​ជួបសង្គ្រាម​ដ៏រុំារៃដូចសង្គ្រាមវៀតណាមកាលពីពាក់កណ្តាលសតវត្សរ៍ទី២០។ «ស៊ីរី នឹង​ក្លាយ​ជាវៀតណាម​របស់​អ្នក។ ប្រសិនបើអ្នកមិនចាកចេញទេនោះ អ្នកនឹងត្រូវ​បង្ហូរឈាម ព្រោះ​យើង​នឹង​ធ្វើការ​ដោយគ្មានស្ទាក់ស្ទើរ ក្នុងការ​កម្ចាត់​កម្លាំងនានាពីស៊ីរីឡើយ»។

គួរ​ជម្រាប​ដែរថា កងទ័ព​អាកាស​អ៊ីស្រាអែល បាន​បើកការវាយប្រហារ​ទៅលើ​ទីតាំង​ជាច្រើន​កន្លែង​ក្នុងប្រទេសស៊ីរី ដោយ​អះអាងថា​សំដៅទៅលើកងទ័ព និងអាវុធ​របស់​អ៊ីរ៉ង់៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;