រាជរដ្ឋាភិបាល​គ្រោង​សង់ផ្លូវ​បេតុង​អមសង​ខាងផ្លូវរថភ្លើង ភ្ជាប់ទៅ​ផ្លូវល្បឿនលឿន

  • 2019-12-12 06:19:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១៩ បានដឹកនាំ​ក្រុមមន្ត្រីជំនាញរបស់ក្រសួងចុះពិនិត្យមើលស្ថានភាពផ្លូវរថភ្លើងចាប់ពីស្ថានីយរាជាយស្ម័យយានឆ្ពោះទៅស្ថានីយពោធិ៍ចិនតុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភាគី ពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវមេតុងអាមេអមសងខាងផ្លូវរថភ្លើង ចាប់ពីចំណុចមហាវិថីគឹមអ៊ីលសុង ដល់ វិថីឈ្នះឈ្នះ (ហៅផ្លូវទំនប់កប់ស្រូវ) តភ្ជាប់ទៅផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដើម្បីរំដោះការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននៅលើផ្លូវសហព័ន្ធរុស្សី ក៏ដូចជាដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសម្រួលដល់ការដឹកទំនិញឆ្លងកាត់ចូលក្នុងរាជធានីភ្នំពេញផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូននឹងសហការជាមួយសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនរាជាយស្ម័យយានកម្ពុជាធ្វើការសិក្សាលទ្ធភាព និងផលប៉ះពាល់កំណាត់ផ្លូវនេះ ដើម្បើលើកសំណើដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច និងស្វែងរកថវិកាសាងសង់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់ផ្លូវដែក ដែលអាចដឹកជញ្ជូនទំនិញធុនធ្ងន់បានយ៉ាងមានប្រសិទ្ធភាពក្នុងតម្លៃថោក និងអាចទាក់ទាញការវិនិយោគពីបរទេសបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;