ញាក់សាច់! ត្រឹម ១១នាទី Man Utd ស៊ុត​គូប្រកួត ៤គ្រាប់ នៅ Europa យប់មិញ (មានវីដេអូ)

  • 2019-12-13 01:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Manchester United បាន​បំបាក់ AZ Alkmaar ក្នុង​លទ្ធផល ៤-០ នៅ​ជុំចុង​ក្រោយពូល​L នៃ​ពានEuropa League កាលពី​យប់មិញ។

៤គ្រាប់​នេះ គឺធ្វើឡើង​ត្រឹមតែ ១១នាទីប៉ុណ្ណោះ​នៃតង់ទី២ ដែល​ស៊ុតបញ្ចូលទីដោយ Ashley Young នាទី, Mason Greenwood នាទី៥៨ និង​៦៤ និង​គ្រាប់បាល់ប៉េណាល់ទីដោយ Juan Mata នៅនាទី៦២។ ជាមួយគ្នានេះ Mason Greenwood បានក្លាយ​ជាកីឡាករ​ក្មេងបំផុត (អាយុ១៨ឆ្នាំ ៧២ថ្ងៃ) ដែល​រកគ្រាប់បាល់បាន២គ្រាប់​ក្នុង១មួយ​ប្រកួត​សម្រាប់ Man Utd នៅក្នុង​ការ​ប្រកួត​អឺរ៉ុប។

ទោះ​ជាយ៉ាងណា ក្រុមទាំង២នេះ បានឡើងវគ្គ ៣២ក្រុមចុងក្រោយជាមួយគ្នា ដោយ Man Utd ឈរលេខ១ មាន១៣ពិន្ទុ, AZ Alkmaar លេខ២ មាន៩ពិន្ទុ, Partizan Beograd លេខ៣ មាន៨ពិន្ទុ និង FC Astana មាន​៣ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;