ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​មាន​លុយ​ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ!

  • 2019-12-13 03:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ពេល​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា មាន​ថវិកា​ជា​សាច់ប្រាក់​ប្រមាណ ៣៥០០​លាន​ដុល្លារ ដែលអាច​ប្រើប្រាស់​បាន​ភ្លាមៗ ហើយ​នេះ​មិន​បានរួម​បញ្ចូលពីទុន​បម្រុង​អន្តរជាតិ​ប្រមាណ ១៥ពាន់​លាន​ដុល្លារ និង មាសប្រមាណ៣០តោន​នៅឡើយ​ផង។ នេះបើតាម​ការ​បង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៩។

គិតមក​ទល់ខែ​ធ្នូ ២០១៩​នេះ ចំណូលដែល​បានមក​ពីអគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​កម្ពុជា បើតាម​គម្រោងផែនការកំណត់ត្រូវប្រមូលឲ្យបាន ២២៦០ លានដុល្លារ។ ប៉ុន្តែ​មកដល់​ត្រឹម​ថ្ងៃទី​៩ ខែ​ធ្នូ ២០១៩ គឺ​ប្រមូល​បាន ៣០១៣លាន​ដុល្លារ លើស​ផែនការ​ប្រមាណ ៧៥៨ លាន​ដុល្លារ (ស្មើនឹង៣៣,៥% )។ បើគិតជា​មធ្យម​ ចំណូល​ដែល​មកពី​រដ្ឋករ​គយ គឺប្រមូលបាន​ប្រមាណ ១០លាន​ដុល្លារ ក្នុង​មួយថ្ងៃៗ។ នៅសល់​ជិត​ ២០​ថ្ងៃទៀត ដែលមិន​ទាន់បានគិតបូកថែម ហើយដែល​រាជរដ្ឋាភិបាល​រំពឹងថា ចំណូលគយ​គឺនឹងកើនលើស​ផែនការប្រមាណ​ជាង ៨០០លាន​ដុល្លារ។

ចំពោះ​ចំណូលពីអគ្គនាយកដ្ឋាន​ពន្ធដារ​វិញគឺមានផែនការប្រមូល​ឱ្យ​បានប្រមាណ ២២៨៨ លានដុល្លារ។ ប៉ុន្តែមកទល់ពេលនេះ គឺប្រមូលចំណូលបាន ២៦៣៤ លានដុល្លារ​រួចហើយ ដែលពេលនេះ​បានលើសផែនការប្រមាណ ៣៤៥ លានដុល្លារ។ សរុបក្នុងច្បាប់ផែនការថវិកា ពីរដ្ឋករគយ និងអគ្គពន្ធដាដែលបានដាក់ចេញគឺមានគម្រោងប្រមូលចំណូលប្រមាណ ៤៥៤៨លាន​ដុល្លារ។ ប៉ុន្តែរហូត​ដល់ពេលនេះគឺប្រមូលបានប្រមាណ ៥៦៥២ លានដុល្លារ ដែលប្រមូល​បានលើសពី​ផែនការ​ដែលបាន​កំណត់ប្រមាណ ១១០៤ លានដុល្លាររួចស្រេច​ទៅហើយ។

«បើបូករួមទាំង២ខែមុន​ យើងអាចប៉ាន់ស្មានបានថានឹងចំណូលលើសផែនការគឺនឹងឈានដល់ ១,៣០០លានដុល្លារ ដែលជាថវិកាដ៏ល្អបានមកពីចំណូលសារពើពន្ធ ហើយដែលមិនទាន់បានបូកបញ្ចូលពីចំណូលមិនមែនសារពើពន្ធមានដូចជាចំណូលបានមកពីថ្លៃទិដ្ឋាការទេសចរណ៍, អាកាសយានដ្ឋាន, អាកាសចរណ៍,បណ្ណចូលទស្សនាអង្គវត្ត និងពីដីកសិកម្ម(ដីសម្បទានសេដ្ឋកិច្ចដែលជួលទៅអោយឯកជនវិនិយោគ)… ។ល។»៕

ប្រភព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;