Juventus ស្រង់ដើមវិញស៊ីគេ ៣ គ្រាប់ បន្ទាប់ពីអស់កំណត់ត្រាមួយក្នុងលីគ(វីដេអូ)

  • 2019-12-16 01:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​សេះ​បង្កង់ Juventus បាន​ឈ្នះ​លើ​ក្រុម Udinese ៣-១ បន្ត​ត្រឡប់​មក​កាន់​កាប់​កំពូល​តារាង​វិញ ប៉ុន្តែ​បាន​បាត់​កំណត់ត្រា​លេង​មិន​ចាញ់​សោះ​ត្រឹម​ប្រកួត​នៅ​សប្ដាហ៍មុន​ ក្រោយពេល ក្រុម Lazio ឈ្នះ Juventus ៣-១ ក្នុងជំនួបលីគកំពូលអ៊ីតាលីនាសប្ដាហ៍ទី ១៥ កន្លងទៅ។

៣ គ្រាប់យប់មិញ រកបានកីឡាករ Cristaino Ronaldo ២ គ្រាប់និងខ្សែការពារចាស់រវស្សា Leonardo Bonucci ១ គ្រាប់ចុងតង់ទី ២។ គិតត្រឹមសប្តាហ៍ទី ១៦ នេះក្រុម Juventus រកបាន ៣៩ ពិន្ទុស្មើនឹង Inter ចំណែកអ្នកលេខ ៣ គឺ Lazio មាន ៣៣​ ពិន្ទុ៕

ទស្សនាវីដេអូខាងក្រោម៖

រូបថត៖ ChampionsLeague
តារាង Seria A សប្តាហ៍ទី ១៦

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;