រាជ​រដ្ឋាភិបាល នឹង​ចាប់​ជនបរទេស​ណា​ដែល​បង្ហោះ​វីដេអូ​បំភ័យ​ភ្ញៀវ​ទេសចរ​មិន​ឲ្យ​មក​កម្ពុជា

  • 2019-12-16 10:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងប្រាប់​ថា បន្ទាប់​ពី​មាន​បុរសជនជាតិបរទេស ដែលបានបង្ហោះវីដេអូឲ្យភ្ញៀវបរទេស មកលេងកម្ពុជា ដែល​ប៉ះ​ពាល់​កិត្តិយស និងគោលដៅទេសចរណ៍កម្ពុជា ក្រសួង​ទេសចរណ៍​ដែល​ជា​សេនា​ធិការ​របស់​រាជ​រដ្ឋា​ភិបាល។ ការ​លើក​ឡើង​បែបនេះ ក្នុងកិច្ចប្រជុំមួយជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង​ក្រុម​មេធាវី​ផង​ដែរ ដើម្បី​រកវិធីចាត់ការចំពោះជនបរទេសដ៏គម្រក់ម្នាក់នោះ​ កាល​ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

រូបភាព៖ ក្រសួងទេសចរណ៍
ក្រៅពីចាត់វិធានការលើជនបរទេសរូបនោះ ក្រសួងទេសចរណ៍ គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ដើម្បីស្នើសុំឲ្យលុបវិដេអូនោះចោល។ លោក​រដ្ឋមន្ត្រី បាន​ថ្លែងយ៉ាងដូច្នេះថា «ក្រសួងទេសចរណ៍បានសម្រេចស្នើ ទៅក្រសួងមហាផ្ទៃ ដើម្បី​បិទ​ទិដ្ឋាការ​ជន​បរទេស​រូប​នោះ មិនឲ្យ​ចូលមកកម្ពុជាជាអចិន្ត្រៃយ៍តែម្តង ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ បាន​ឯកភាពតាមសំណើរបស់ក្រសួងហើយ។

លោក​រដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះវីដេអូរបស់ជនបរទេសរូបនោះ ក្រសួង​ទេសចរណ៍​នឹង​រៀបចំ​សំណើ ទៅកាន់ក្រសួងការបរទេស និងកិច្ចហសប្រតិបត្តិការអន្តរជាតិ ដើម្បី​ចាត់​ការ​លើ​ជនបរទេស​រូប​នោះ​បន្ថែមទៀត។ លោក​ បានបញ្ជាក់បន្ថែមថា ការចាត់វិធានការលើជនបរទេសរូបនោះ ធ្វើ​ឡើង​ស្រប​តាមច្បាប់ស្តីពីទេសចរណ៍ មាត្រា៥០ និងមាត្រា៦៨ ពាក់ព័ន្ធវិស័យទេសចរណ៍នៅកម្ពុជា ក្នុង​នោះអគ្គនាយករងនៃអគ្គនាយកដ្ឋាន អន្តោរប្រវេសន៍ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​បាន​ក៏​បាន​អះអាងថា ទង្វើរបស់ជនបរទេសរូបនោះក៏ល្មើសច្បាប់របស់កម្ពុជាស្តីពីការគ្រប់គ្រងជនបរទេស មិន​មែន​អន្តោប្រវេសន្ត៍ ផងដែរ ដូច្នេះរាជរដ្ឋាភិបាលអាចនឹងចាត់វិធានការតាមផ្លូវច្បាប់ និង​បិទ​ទិដ្ឋាការ​ជន​បរទេស​រូបនោះ មិនឲ្យចូលមកកម្ពុជាជាអចិន្ត្រៃយ៍។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានជនបរទេសម្នាក់ ដែលអះអាងថា ជាជនជាតិអ៊ីរ៉ង់ រស់​នៅ​ប្រទេស​ហូឡង់ មាន YouTube ឈ្មោះថា «James FT» បាន​ថត​វីដេអូ​នៅ​កន្លែង​មួយ​ចំនួន​របស់​កម្ពុជា បង្ហោះ​ក្នុង​ន័យបំភ័យភ្ញៀវទេសចរ មិនឲ្យមកលេងកម្ពុជា ដោយ​រូប​គេ​ក៏​បាន​និយាយ​ក្នុង​វីដេអូ​នោះ ពាក់​ព័ន្ធ​នឹងកិតិ្តយស និងគោលដៅទេសចរណ៍ កម្ពុជា ។

បន្ទាប់ពីមានការបង្ហោះនេះ ទាំងវិស័យឯកជនផ្នែកទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ បាន​ប្រតិកម្មថ្កោលទោស ចំពោះទង្វើដ៏គម្រក់នេះ និងស្នើឲ្យសមត្ថកិច្ច ចាត់​វិធានការ​ចំពោះ​ជនបរទេស​រូប​នោះផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;