បង្ក្រាប​កន្លែងកែ​ឆ្នៃ​រថយន្ត​ខុសលក្ខណៈបច្ចេកទេស ២តាំង​នៅ​ខេត្តកណ្តាល

  • 2019-12-19 04:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បាន​សហការ​ជា មួយ​មន្ត្រីន​គបាល​ត្រួតពិនិត្យ​បទស្មើសសេដ្ឋកិច្ច ព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី មន្រ្តីគយនិងរដ្ឋាករខេត្តកណ្តាល និង​អាជ្ញាធរ​ភូមិឃុំស្រុកកណ្តាលស្ទឹង បានចុះបង្ក្រាបកន្លែងកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន២តាំង នៅភូមិស្រុកធំ ឃុំជើងកើក ខេត្តកណ្តាល រកឃើញរថយន្តកែច្នៃខុសច្បាប់ចំនួនមាន ១៩គ្រឿង។

ទន្ទឹម​នឹង​នេះ​ក៏​បាន​ធ្វើការ​បន្ត​ចុះ​អប់រំ​រថយន្ត​ដឹកខ្សាច់​ដើម្បី​រឹត​បន្តឹង​ការ​ដឹក​ជញ្ជូន​លើស​កម្រិត​កំណត់​បាន​ចំនួន ១៤គ្រឿងផងដែរ៕

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;