​តារា​ស្រី​ថៃ ៥​រូបទទួល​ជោគជ័យ​ខ្លាំងក្នុង​ឆ្នាំ ២០១៩​ នេះ

  • 2019-12-21 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ជា​ច្រើន​បាន​ទទួល​ជោគជ័យ​ថ្មីៗ​ និង​កើន​ប្រជាប្រិយភាព​ឥត​ឈប់​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឆ្នាំ ២០១៩​នេះ។ ប៉ុន្តែ​សង្កេត​ឃើញ​ថា​មាន​តែ តារា​ស្រី​ ៥​រូប​នេះ​ប៉ុណ្ណោះ​ ដែល​ហាក់​ដូចជា​លេចធ្លោ​ខ្លាំង​ជាងគេ​សម្រាប់​អាជីព​សិល្បៈទាំង​ការ​សម្ដែង​រឿង​ និង​ស្ប៉តពាណិជ្ជកម្ម។

១. Yaya Urassaya

ឆ្នាំនេះ​ រឿង​ភាគ​បែប​បុរាណ​លាយ​សម័យ​មាន​ចំណង​ជើង​ថា​ “Klin Kasalong” បាន​ធ្វើ​ឲ្យ​ Yaya ទទួល​មតិ​ល្អៗ​ជា​ការ​ពេញ​ចិត្ត​ច្រើន​លើសលប់។ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​ការងារ​ជា​តារា​តំណាង​ផលិតផល​ល្បីៗ​វិញ​ Yaya រវល់​សឹង​រក​ពេល​សម្រាក​គ្មានទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។

២. Bella Ranee

Bella វិញ​ក៏​មមាញឹក​មិន​ចាញ់​ឆ្នាំ​មុន​ដែរ ប៉ុន្តែ​នាង​កាន់​តែ​ល្បី​ឡើង​ៗ ដោយ​សារ​ទេពកោសល្យ​ថ្មី​មួយទៀត​ដែល​នាង​បាន​បង្ហាញ​ក្នុង​រឿង​ "Krong Kam”។ ១​រឿង​នេះ​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញ​ចិត្ត​ និង​កោតសរសើរ​សមត្ថភាព​របស់​ Bella មិន​ណយ​នោះទេ។ រីឯការងារ​ថត​ស្ប៉ត​ក៏​ច្រើន​ ហើយ​សុទ្ធ​តែ​ទទួល​បាន​មក​វិញ​នូវ​សេចក្ដី​ពេញចិត្ត​ពី​មហាជន។

៣. Baifern Pimchanok

អាច​និយាយ​បាន​ថា ២០១៩ គឺ​ជា​ឆ្នាំ​ដែល​ Baifern ត្រូវ​ប៉ាន់​ខ្លាំង​បំផុត​លើ​អាជីព​សិល្បៈ​ តាំង​ពិ​ដើម​ឆ្នាំដល់​ជិត​ចុង​ឆ្នាំ​ទៅ​ហើយ​ នាង​បង្ហាញ​មុខ​ស្ទើរ​ឥត​ដាច់ ពិសេស​ពេល​សម្ដែង​រឿង​ "Friendzone" នាង​ត្រូវ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ណាស់។ ដោយ​សារ​ឃើញ​សមត្ថភាព​សម្ដែង​ក្នុង​រឿង​នោះ​ហើយ​ ទើប​នាង​ត្រូវ​ម្ចាស់​ Brand ល្បី​កត់​ចំណាំ​ និង​ជ្រើស​នាង​ក្លាយ​ជា​តារា​តំណាង​ជា​ច្រើនផលិតផល។

៤. Kimmy Kimberley

កាល​ពី​ដើម​ឆ្នាំ Kim ស្វាគមន៍​អ្នក​គាំទ្រ​តាមរយៈ​រឿង​បុរាណ​ "Thong Aek Morya Tha Chalong” ដោយ​ទទួល​មតិ​ល្អៗ​ត្រឡប់​មក​វិញ​រាប់​មិនអស់ ហើយ​ការងារ​ទាក់ទង​នឹង​ស្ប៉ត​ពាណិជ្ជកម្ម​វិញ​ក៏​មិន​ធ្វើ​ឲ្យ​នាង​ទំនេរ​បាន​ច្រើន​ ជាពិសេស​ Brand អន្តរជាតិ។

៥. Mai Davika

ឆ្នាំ​នេះ​ ក្រៅ​ពី​បង្ហាញ​មុខ​ញឹក​ញាប់​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ច្រើន​ Mai ក៏​បាន​ធ្វើ​ឲ្យ​ ២០១៩​ ក្លាយ​ជា​ឆ្នាំ​មាសឆ្នាំ​ពេជ្រ​របស់​ខ្លួន​ដែរ ពេល​នាង​សម្ដែង​រឿង​ "My Ambulance”។ រឿង​ភាគ​នេះ​ មាន​អ្នក​មើល​ច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី
;