យន្តហោះ​ចម្បាំងទី១ ដែល​ហោះ​ចេញពី​នាវា​ផលិត​ក្នុងស្រុក​ដំបូងរបស់​ចិន

  • 2019-12-23 02:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ J-15 ជា​យន្តហោះចម្បាំងទី១ ដែលបាន​ហោះចេញពី​នាវាផ្ទុក​យន្តហោះ​ផលិតក្នុងស្រុករបស់​ចិន ឈ្មោះ «The Shandong»។ នេះបើតាម​ការផ្សព្វផ្សាយរបស់​ទូរទស្សន៍ចិន CCTV7។

​នាវាផ្ទុកយន្តហោះនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​ក្នុងជួរកងទ័ព​កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅ បន្ទាប់ពី​ចាប់ផ្តើម​សាងសង់​ក្នុងឆ្នាំ២០១៣។ ​នាវានេះ អាចផ្ទុកយន្តហោះបានដល់ ៣៦គ្រឿង។

The Shandong ជានាវាផ្ទុកយន្តហោះទី២ របស់ចិន ​បន្ទាប់ពីនាវា Liaoning ប៉ុន្តែ Liaoning គឺ​ជានាវាដែលផលិតនៅរុស្ស៊ី ហើយត្រូវបានចិនទិញមកជួសជុលកែច្នៃថ្មីតែប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;