សម្តេច ហ៊ុន សែន ក្រើន​រំលឹក​កុំឱ្យ​យក​តួនាទីមន្រ្តី វាតទីទ្រព្យសម្បត្តិរដ្ឋ​

  • 2019-12-23 06:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​រំលឹក​ដល់​មន្រ្តី គឺ​ហាមដាច់ខាត​កុំយក​តួនាទី​ទៅវាតទី​យកទ្រព្យសម្បត្តិរដ្ឋ​ធ្វើជា​របស់ខ្លួន ដូចជា​ការលុបដី​សមុទ្រនៅខេត្ត​កោះកុង​យកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន​ជាដើម។ ការថ្លែង​នេះធ្វើឡើង​កាលពី​ថ្ងៃទី ២២ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅក្នុង​ពិធីបិទ​សន្និបាត​គណៈចលនា​មហាជន​នៃគណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​កោះពេជ្រ។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកដល់មន្រ្តីគណបក្ស ជាពិសេសមន្រ្តីដែលមានតួនាទីដែលកំពុងបម្រើរាជរដ្ធាភិបាលបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យទទួលបាននូវសេវាសាធារណៈក្នុងនោះគឺមានទាំងសេវាតម្រូវការ និងសេវាចាំបាច់នានា ព្រមទាំងទទួលយកនូវសំណូមពរនានាពី ប្រជាពលរដ្ឋដើម្បីបង្កើននូវជំនឿ និងភាពកក់កក្តៅកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;