ថៃ ចង់ដាក់បញ្ចូល «សង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឱ្យបានលឿនបំផុត
- 2019-12-24 06:32:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ចង់ដាក់បញ្ចូល «សង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឱ្យបានលឿនបំផុត
ចន្លោះមិនឃើញ
រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ លោក Itthiphol Kunplome បានប្រកាសកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ថា ក្រសួងនឹងស្នើដាក់បញ្ចូល «ពិធីបុណ្យសង្ក្រាន្ត» ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយលោកសង្ឃឹមថា វានឹងសម្រេចបានឆាប់បំផុតត្រឹមឆ្នាំ២០២២។
លោកបន្ថែមថា ក្រសួងនឹងបញ្ជូនសំណើនេះ ទៅកាន់គណៈរដ្ឋមន្រ្តី ដើម្បីធ្វើការអនុម័តក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ហើយនៅខែបន្ទាប់ នឹងបញ្ជូនទៅអង្គការណួណេស្កូ។
បើតាមរដ្ឋមន្រ្តីដដែល ឱ្យដឹងបន្ថែមថា ក្រៅពីពិធីបុណ្យសង្ក្រាន្ត ថៃក៏គ្រោងស្នើដាក់មុខម្ហូប «តុមយុំា» ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ៕