ឃើញហើយហួសចិត្ត ពេលដឹងថារូបទាំងនេះសុទ្ធតែជារូបបោកប្រាស់!

  • 2019-12-25 04:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូប​ថត​ល្បី​ៗ​ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះ​ ​ធ្លាប់​​បោក​ប្រាស់​​មនុស្ស​​ជា​ច្រើន​ជុំវិញ​ពិភពលោក ពិសេស​​លើ​បណ្ដាញ​សង្គម​នា​ប៉ុន្មាន​​ឆ្នាំ​​មក​នេះ។​

រូប​ថត​​​ទាំង​នោះ​​បាន​​រីក​សាយភាយ​​​លើ​គេហទំព័រ​នានា​ ចាប់​តាំង​ពី​កម្មវិធី​​កែ​រូបភាព​ Photoshop កើត​​មាន​មកម្ល៉េះ។​

រូប​ថត​នេះ​​ ល្បី​ខ្លាំង​កាល​ពី​ខែ​​មេសា​​ ឆ្នាំ​​២០១៥​ ដោយ​គេ​ដាក់​​ថា​បង​ប្រុស​​ឱប​ប្អូន​ស្រី ពេល​រញ្ជួយ​ដី​នេប៉ាល់ ​តែ​តាម​ពិត​​​រូប​នេះ​ជា​​កុមារ​វៀតណាម​​រស់​នៅ​ខេត្ត​ Ha Giang ថត​ក្នុង​ឆ្នាំ ២០០៧។ ប្អូន​ឱប​បង​​​ ព្រោះ​នាង​​ខ្លាច​មនុស្ស​​ប្លែក​មុខ មិន​មែន​រញ្ជួយ​ដី​ឡើយ។

កុមារ​ស៊ីរី​ដេក​​ចន្លោះ​​ផ្នូរ​ឪពុកម្ដាយ​ដែល​ស្លាប់​ដោយ​សារ​សង្គ្រាមនៅ​ឆ្នាំ​ ២០១៤​ តែ​តាម​ពិត​ក្មេង​ប្រុស​​នេះ​​ចូល​ចិត្ត​​ពូន​ដី​​លេង​​នៅ​​​​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត។

ការ​ស្ទះ​ចរាចរណ៍​វែង​ជាង​គេ​បំផុត​លើ​លោក​​នៅ​ចិន​​​លើ​ផ្លូវ National Highway 110 តែ​តាម​ពិត​មិន​ស្ទះ​ដូច​រូប​ឡើយ​​ និង​នៅ​​ទីក្រុង​ Los Angeles រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។

ប្រភព៖ Dailymail ប្រែសម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី
;