តំណាងរាស្រ្ត​ជប៉ុន​មកពី​បក្ស​កាន់​អំណាច ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធនឹង​សំណូក​ជាមួយ​ក្រុមហ៊ុន​ចិន

  • 2019-12-25 07:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Tsukasa Akimoto សមាជិក​សភា​ជប៉ុន​មកពី​គណបក្ស​ប្រជាធិបតេយ្យសេរី ដែលជា​គណបក្ស​កាន់អំណាច ត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៩នេះ ពាក់ព័ន្ធនឹង​អំពើស៊ីសំណូក​ជាមួយ​ក្រុមហ៊ុន​ល្បែងចិន។

តំណាងរាស្រ្តវ័យ ៤៨ឆ្នាំ​រូបនេះ ត្រូវជាប់​សង្ស័យ​ថា បាន​ទទួល​យកលុយ​ប្រមាណ ៣,៧លានយ៉េន (ជិត ៣,៤ម៉ឺនដុល្លារ) ពីក្រុមហ៊ុនចិន 500.com.Ltd។ យ៉ាងណាមិញ លោក​តែងតែបដិសេធថា មិនបានទទួលយកលុយពីក្រុមហ៊ុននេះឡើយ។

តុលាការ​ជប៉ុន ក៏បាន​ចេញដីការបង្គាប់ឱ្យ​ចាប់ខ្លួនមនុស្ស ៣នាក់​ផ្សេងទៀត ដែល​ពាក់ព័ន្ធនឹង​ក្រុមហ៊ុនចិននេះផងដែរ ដែល​ជាអ្នកទទួលសំណូក ឱ្យទៅលោក Tsukasa Akimoto។

លោក Akimoto បាន​បង្ហោះ​នៅលើ​បណ្តាញ​ទ្វីតធើ​កាលពីព្រឹកមិញ​ដោយបញ្ជាក់​ថា៖ «ខ្ញុំមិនដែល​មានការ​ជាប់ពាក់ព័ន្ធអ្វី​ទាល់តែសោះ។ ខ្ញុំនឹង​នៅតែ​និយាយ​បែបនេះ​ដដែល។

ក្រោយ​ការចាប់ខ្លួន លោកបាន​លាឈប់​ពីគណបក្សកាន់​អំណាចនេះ​ហើយ៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;