មក​មើលទិដ្ឋភាព​ហ្វូង​សត្វ​ស្លាប​ទឹក​នៅ​តំបន់​ដី​សើម​បឹងស្នេហ៍ ខេត្ត​ព្រៃ​វែង

  • 2019-12-26 03:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​បរិស្ថាន​បាន​បញ្ចេញវីដេអូ​មួយ ដែល​បង្ហាញហ្វូង​សត្វ​ស្លាប​ទឹក​មួយ​ចំនួន​ដែល​ថត​បាន​ដោយ​ក្រុម​ការងារ​នាយកដ្ឋាន​អភិរក្ស​តំបន់​ដី​សើម​ទឹក​សាប នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាលការពារ និង​អភិរក្ស​ធម្មជាតិ នៅ​តំបន់ដីសើមបឹងស្នេហ៍ ខេត្ត​ព្រៃ​វែង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។

វីដេអូ ហ្វូង​សត្វ​ស្លាប​ទឹក​នៅ​តំបន់​ដីសើមបឹងស្នេហ៍៖

គូស​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​កម្ពុជា​មាន​តំបន់​ដីសើម​ចំនួន ៤ កន្លែង ឬ តំបន់​រ៉ាមសារ ដែល​មាន​ផ្ទៃ​ក្រឡា សរុប ៧៥៩៤២ ហិកតា ស្ថិត​ក្នុង​ទីតាំង​ភូមិសាស្ត្រ និង​ប្រព័ន្ធ​អេកូឡូស៊ី ៣​ផ្សេង​ៗគ្នា គឺ​តំបន់​បឹងទន្លេសាប ​តំបន់​ទន្លេ​មេគង្គ និង​តំបន់​ឆ្នេរ។ ការ​ឲ្យ​ដឹង​នេះ ធ្វើឡើង​ក្នុងឱកាស​ខួប​នៃ​ពិធី​ចុះ ហត្ថលេខា​បង្កើត​អនុ​សញ្ញា​ដី​សើម​អន្តរជាតិ​ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២៩៧១-ថ្ងៃទី២ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕

រូបភាព៖ ហ្វេសបុក លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;