បាងកកប៉ុស្តិ៍៖ ២០១៩ ជាឆ្នាំខកចិត្តសម្រាប់​បាល់ទាត់​ថៃ

  • 2019-12-26 06:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បាងកក​ប៉ុស្តិ៍ ដែលជាសារព័ត៌មានដ៏ធំមួយនៅប្រទេសថៃ បាន​ចេញផ្សាយអត្ថបទ​មួយកាលពីថ្ងៃទី២៥ ខែធ្នូ ​និយាយ​អំពី​ការខកចិត្ត​សម្រាប់​បាល់ទាត់ថៃ ក្នុងឆ្នាំ​២០១៩នេះ។

កាលពីខែមករា ថៃបាន​ធ្លាក់ចេញពី AFC Asian Cup 2019 ដោយ​ប្រកួតចាញ់ ចិន ក្នុងលទ្ធផល ១-២ នៅវគ្គ១៦ក្រុមចុងក្រោយ។ ក្នុងវគ្គចែកពូលនៃពានរង្វាន់នេះ បន្ទាប់ពីថៃ ចាញ់ ឥណ្ឌា ១-៤ លោក Milova Rajevac ត្រូវបាន​បណ្តេញ​ចេញ​ពីតំណែង ជំនួស​ដោយលោក Sirisak Yodyardthai។

មិនបានប៉ុន្មានផង លោក Sirisak ក៏ចុះចេញពីតំណែងវិញ ក្រោយ​ដឹកនាំក្រុមមិនឈ្នះការប្រកួតណាមួយសោះឡើយ ក្នុងពានរង្វាន់ King Cup 2019 លើទឹកដីខ្លួន កាលពីខែមិថុនា។

ចំណែក​ការប្រកួតជម្រុះ World Cup 2022 ក្រុមជម្រើសជាតិថៃ ក្រោម​ការដឹកនាំរបស់​គ្រូសញ្ជាតិ​ជប៉ុន លោក Akira Nishino កំពុង​ស្ថិតនៅចំណាត់ថ្នាក់ទី៣ ក្នុងពូលG តាមពីក្រោយ វៀតណាម និងម៉ាឡេស៊ី គិតត្រឹមជុំទី៥។ ២ប្រកួតចុងក្រោយក្នុងវគ្គជម្រុះ​នេះ ចាញ់ម៉ាឡេស៊ី ១-២ និង​ស្មើវៀតណាម ០-០។

ការ​ប្រកួត​វគ្គជម្រុះ AFC U19 Championship 2020 ក្រុម​ថៃ បាន​ធ្លាក់ត្រឹមវគ្គជម្រុះនេះ ដោយស្ថិតនៅលេខ៣ ក្នុងពូលG។ ក្នុងពូលនេះ ម៉ាឡេស៊ី និង កម្ពុជា (ម្ចាស់ផ្ទះ) បាន​ឡើង​ទៅលេងវគ្គផ្តាច់ព្រ័ត្រ។

ថ្មីៗនេះ ក្រុមថៃ ដែល​ជាម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៧ បែរ​ជាស៊ីហ្គេមឆ្នាំ​២០១៩នេះ មិនអាចការពារមេដាយរបស់ខ្លួនឡើយ ពោលគឺ​ធ្លាក់តាំងពីវគ្គចែកពូល​តែម្តង៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;