ត្រពាំងបុរាណចំនួន ៨នៅរមណីយដ្ឋានអង្គរ ត្រូវបានស្ដារដើម្បីរក្សាទឹកទុកប្រើប្រាស់រដូវប្រាំង

  • 2019-12-26 07:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រពាំង​បុរាណចំនួន ៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែល​ស្ថិត​ក្នុង​តំបន់​រមណី​យដ្ឋាន​អង្គរ ត្រូវ​បានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ភូមិ​សម្រាប់​រក្សា​ទឹក​ទុក​ប្រើ​ប្រាស់​នារដូវប្រាំង ក៏ដូច​ជា​ដើម្បីប្រយោជន៍សហគមន៍ទាំងមូល។

ត្រពាំង​បុរាណចំនួន ៨កន្លែង ដែលនឹងធ្វើការស្ដារឡើងវិញ ត្រូវ​បាន​នាយកដ្ឋាន​ជំនាញ​ចុះ​វាយ​តម្លៃ​រួច​ហើយ និង​យល់ថាគួរអនុញ្ញាតបាន ប៉ុន្តែការស្ដារនេះ​គួរជៀសវាងស្ដារយកទៅធ្វើអាជីវកម្ម ឬ​កេង​ចំណេញ​ផល​ប្រយោជន៍ណាមួយ។ ត្រពាំងទាំង ៨កន្លែងខាងលើ រួមមាន ១) ត្រពាំងកក់ ២) ត្រពាំង​ល្បើក ៣) ត្រពាំងវ៉េង ៤) ត្រពាំងតាស្នេហ៍ ៥) ត្រពាំងគក់ ៦) ត្រពាំងទ្រាស ៧) ត្រពាំងប្រនេត្រ និង​៨ ត្រពាំងឈកស្នាយ។

ជា​គោលការណ៍​គឺអាជ្ញាធរជាតិអប្សរា តែង​សហការ​ជា​មួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​នានា​ដែល​មាន​បំណង​ស្ដារ​ត្រពាំងបុរាណនានា ក្នុងបំណងរក្សាត្រពាំងឱ្យនៅគង់វង្សផង ជៀស​វាង​ការ​យក​ទីតាំង​នោះ​ទៅ​ប្រើប្រាស់អ្វីផ្សេង ឬចាក់ដីលុបតែម្ដងពេលវាកាន់តែរាក់។ បន្ថែមពីនេះ វាក៏​ជាកិច្ច​ការងារ​​ថែ​ក្សា និង​អភិរក្ស​នូវត្រពាំងបុរាណដែលនៅសេសសល់ ជៀស​វាង​មាន​ជនខិលខូច​លួច​បន្លំ​យក​ធ្វើ​កម្មសិទ្ធិ​ឯកជន​នៅ​ពេលត្រពាំងបុរាណទាំងនេះមិនមានទឹក៕

រូបភាព និងអត្ថបទ៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;