បះសក់នឹងសម្រស់ក្មេងមិនគួរឲ្យជឿរបស់បវរកញ្ញាវ័យ៧២ឆ្នាំរបស់ថៃ
- 2019-12-27 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បះសក់នឹងសម្រស់ក្មេងមិនគួរឲ្យជឿរបស់បវរកញ្ញាវ័យ៧២ឆ្នាំរបស់ថៃ
ចន្លោះមិនឃើញ
មនុស្សគ្រប់គ្នាគ្មានអ្នកណាជឿឡើយថា បវរកញ្ញាប្រទេសថៃ លោកស្រី Apsara Hongsakul នៅឆ្នាំនេះបានឈានដល់វ័យ៧២ឆ្នាំហើយ។
គេនៅចាំបានថា កាលពីឆ្នាំ២០១៤ បវរចក្រវាលពិភពលោកឆ្នាំ១៩៦៥ បានធ្វើឲ្យគេស្លុតអារម្មណ៍គ្រប់គ្នានៅពេលបង្អួតសម្រស់ក្មេងដូចម្ភៃប្លាយ នៅពេលលោកស្រីមានអាយុ៦៧ឆ្នាំ។ កន្លងផុត៥ឆ្នាំ នៅពេលនេះលោកស្រីបានកើនចៅថែមប៉ុន្មាននាក់ទៀតហើយនោះ កាលពីពេលថ្មីៗនេះ បវរកញ្ញាប្រទេសថៃឆ្នាំ១៩៦៤ បានបង្ហើបពីរូបភាពជីវិតប្រចាំថ្ងៃរបស់ខ្លួនបន្តទៀត ដែលធ្វើឲ្យគេអត់នឹងមិនច្រណែនមិនបាន។
យោងតាមកម្រងរូបភាពរបស់អតីតបវរកញ្ញាចក្រវាលពិភពលោករូបនេះ គេស្ទើរតែមិនជឿថា លោកស្រីឆ្នាំនេះមានអាយុ៧២ឆ្នាំនោះឡើយ ដ្បិតលោកស្រីមើលទៅមិនលើសពីអាយុ៣០ជាងទេ។ ជាមួយនឹងសម្បុរស ព្រមទាំងរាងស្វែលទៀតនោះ មនុស្សជាច្រើន បានសរសើរលោកស្រី Apsara ថាជានារីមិនចេះចាស់។ ប្រៀបធៀបនឹងរូបកាលលោកស្រីទើបទទួលជយលាភីកាលពិកន្លះសតវត្សមុនក៏មិនខុសគ្នាច្រើនប៉ុន្មាន៕
អានបន្ត៖ សម្រស់មុននិងក្រោយចូលសិល្បៈរបស់រាជិនីសម្រស់ និងប្រុសស្អាតចិនបង្កចម្រូងចម្រាស់