បម្រែបម្រួល​រូបរាង​បាល់​នៅ World Cup ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

  • 2020-01-02 01:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បាល់​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ត្រូវ​បាន​ផ្លាស់ប្ដូរ​ជា​រៀងរាល់​៤​ឆ្នាំ​ម្ដង។ វា​មាន​រូបរាង​កាន់តែ​ប្រណីត និង​ទម្ងន់​កាន់​តែ​ស្រាល​ជាង​មុន។ World Cup បាន​ចាប់​កំណើត​ឡើង​​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៣០ ហើយ​ការ​ប្រកួត​ចុង​ក្រោយ​បំផុត​គឺ​ធ្វើ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី នា​ឆ្នាំ​២០១៨​កន្លង​ទៅ។ នេះ​បាន​ន័យ​ថា បាល់​ផ្លូវការ​ដែល​គេ​ប្រើ​នៅ World Cup បាន​វិវឌ្ឍ​ខ្លួន​ចំនួន ២១​លើក​មក​​ហើយ (ឆ្នាំ​១៩៤២ និង ១៩៤៦ World Cup ត្រូវ​លុប​ចោល ក្រោម​មូលហេតុ​នៃ​សង្គ្រាម​លោកលើក​ទី​២)។

ចង់​ដឹង​ថា រូបរាង​របស់​​ពួក​វា​យ៉ាង​ណា​នោះ សូម​ទស្សនា​​បណ្ដុំ​រូបភាព​នៅ​ខាង​ក្រោម៖

១. FIFA World Cup ឆ្នាំ​១៩៣០ នៅ​ប្រទេស​អ៊ុយរូហ្គាយ (បាល់​ឈ្មោះ T-model)

២. FIFA World Cup ឆ្នាំ​១៩៣៤ នៅ​ប្រទេស​អ៊ីតាលី (បាល់​ឈ្មោះ Federale 102)

៣. FIFA World Cup ឆ្នាំ​១៩៣៨ នៅ​ប្រទេស​​បារាំង (បាល់​ឈ្មោះ Allen)

៤. FIFA World Cup ឆ្នាំ​១៩៥០ នៅ​ប្រទេស​​ប្រេស៊ីល (បាល់​ឈ្មោះ Superball)

៥. FIFA World Cup ឆ្នាំ​១៩៥៤ នៅ​ប្រទេស​​ស្វីស (បាល់​ឈ្មោះ Swiss World Champion)

៦. FIFA World Cup ឆ្នាំ​១៩៥៨ នៅ​ប្រទេស​​ស៊ុយអែត (បាល់​ឈ្មោះ Top Star)

៧. FIFA World Cup ឆ្នាំ​១៩៦២ នៅ​ប្រទេស​​ឈីលី (បាល់​ឈ្មោះ Crack)

៨. FIFA World Cup ឆ្នាំ​១៩៦៦ នៅ​ប្រទេស​​អង់គ្លេស (បាល់​ឈ្មោះ Slazenger Challenge)

៩. FIFA World Cup ឆ្នាំ​១៩៧០ នៅ​ប្រទេស​​ម៉ិកស៊ិក (បាល់​ឈ្មោះ adidas Telstar)

១០. FIFA World Cup ឆ្នាំ​១៩៧៤ នៅ​ប្រទេស​​អាល្លឺម៉ង់ (បាល់​ឈ្មោះ adidas Telstar Durlast)

១១. FIFA World Cup ឆ្នាំ​១៩៧៨ នៅ​ប្រទេស​​អាហ្សង់ទីន (បាល់​ឈ្មោះ adidas Tango Durlast)

១២. FIFA World Cup ឆ្នាំ​១៩៨២ នៅ​ប្រទេស​​អេស្ប៉ាញ (បាល់​ឈ្មោះ adidas Tango Espana)

១៣. FIFA World Cup ឆ្នាំ​១៩៨៦ នៅ​ប្រទេស​​ម៉ិកស៊ិក (បាល់​ឈ្មោះ adidas Azteca)

១៤. FIFA World Cup ឆ្នាំ​១៩៩០ នៅ​ប្រទេស​​អ៊ីតាលី (បាល់​ឈ្មោះ adidas Etrusco Unico)

១៥. FIFA World Cup ឆ្នាំ​១៩៩៤ នៅ​សហរដ្ឋ​អាមេរិក (បាល់​ឈ្មោះ adidas Questra)

១៦. FIFA World Cup ឆ្នាំ​១៩៩៨ នៅ​ប្រទេស​​​បារាំង (បាល់​ឈ្មោះ adidas Tricolore)

១៧. FIFA World Cup ឆ្នាំ​២០០២ នៅ​ប្រទេស​​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន (បាល់​ឈ្មោះ adidas Fevernova)

១៨. FIFA World Cup ឆ្នាំ​២០០៦ នៅ​ប្រទេស​​អាល្លឺម៉ង់ (បាល់​ឈ្មោះ adidas Teamgeist)

១៩. FIFA World Cup ឆ្នាំ​២០១០ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង (បាល់​ឈ្មោះ adidas Jabulani)

២០. FIFA World Cup ឆ្នាំ​២០១៤ នៅ​ប្រទេស​​​ប្រេស៊ីល (បាល់​ឈ្មោះ adidas Brazuca)

២១. FIFA World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​​រុស្ស៊ី (បាល់​ឈ្មោះ adidas Telstar 18)

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;