ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន នឹង​ត្រូវ​បិទ​ចរាចរណ៍​ឡើង-ចុះ ចាប់​ពី​ដើម​ឆ្នាំ ២០២០ នេះ

  • 2020-01-02 03:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន​ដោយ​កត្តា​អាយុកាលនិងកត្តាផ្សេងៗទៀតបានបង្កឱ្យជាន់ទី៣ (ប្រាង្គកណ្តាល) នៃ​ប្រាសាទ​បាយ័ន មាន​ភាពសឹករេចរិលនិងកំពុងប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរមួយចំនួន។

រូបភាព៖ អាជ្ញាធរជាតិអប្សរា
ក្នុងស្ថានភាពនេះ អ្នក​ជំនាញ​ការ​ចំពោះ​កិច្ច​ផ្នែក​អភិរក្ស​នៃគណៈកម្មាធិ​ការ​អន្តរជាតិ​កិច្ច​គាំ​ពារ​អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ) បាន​ផ្ដល់​អនុសាសន៍​ឱ្យ​បិទ​ការ​ទស្សនា​នៅ​ជាន់ទី៣ នៃ​ប្រាសាទបាយ័ន្ត​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រុម​អ្នក​ជំនាញ​សិក្សា​អំពីការខូចខាត និងបញ្ហាប្រឈមនានា ដើម្បីរៀបចំផែនទីហានីនិភ័យ ព្រម​ទាំង​កំណត់​ទីតាំង​អាទិភាព​ក្នុង​ការពង្រឹងស្ថានភាព និង​ជួសជុល​ផ្នែក​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ទាំង​អស់​នោះ។

ក្នុងន័យនេះ ដើម្បីថែទាំនិងការពារប្រាសាទ ក៏ដូច​ជា​ការគិតគូរ​យ៉ាង​យកចិត្ត​ទុកដាក់​ដល់​សុវត្ថិភាព​ភ្ញៀវ​ទេសចរជាតិ-អន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍ឡើង-ចុះ វង់​ទស្សនា​ជាន់ទី៣ នៃ​ប្រាសាទ​បាយ័ន្ត​ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នេះ​ត​ទៅ​ដោយ​ទុក​លទ្ធភាព​ឱ្យ​ក្រុម​ការងារ​ជំនាញ​ផ្នែកអភិរក្សបំពេញការងាររបស់ខ្លួនរហូតបានរួចរាល់ជាស្ថាពរ។

ចំពោះទីតាំងទស្សនាសំខាន់ៗផ្នែកខាងក្រោមនៃប្រាសាទបាយ័នដែលមានចម្លាក់ក្បូរក្បាច់រចនាដ៏​ល្អវិចិត្រ នៅបើកជាប្រក្រតីសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;