លេចឮដំណឹង Juventus ត្រៀម​លុយ​យក Pogba ទៅវិញ!

  • 2020-01-03 03:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្លឹប Juventus បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​អតីត​កីឡាករ​របស់​ខ្លួន​គឺ Paul Pogba ទោះបីជាឥឡូវនេះរូបគេកំពុងញុំញីដោយរបួសក-ជើងក៏ដោយ។

រូបថត៖ thesun
យោងតាមប្រភពី The Sun បានរៀបរាប់ថា ទីផ្សារដោះដូរបានបើកហើយតែមិនប្រាកដថានៅខែមករានេះទេ ដោយហេតុថាតម្លៃខ្លួនខ្សែបម្រើកណ្តាលរូបនេះនៅខ្ពស់ខ្លាំងណាស់ដែលជារនាំងក្នុងការចរចារ ចំពោះភាគីខាង Juventus ចង់បានតម្លៃទាបបន្តិច ចំណែកភាគីខាង Manchester United នៅមិនទាន់មានចេតនាឬដំណឹងថា ចង់លក់ចេញ មានតែដំណឹងពីអ្នកគាំទ្រ ឬអតីតកីឡាករក្លឹបប៉ុណ្ណោះ។

សម្រាប់កុងត្រាលេងឲ្យបិសាចក្រហម កីឡាករបារាំងរូបនេះនៅសល់ ១ ឆ្នាំទៀត រីឯភាគីសាមីខ្លួនផ្ទាល់ ហាក់បង្ហាញចេតនាមិនសូវសប្បាយចិត្តនៅទឹកដី Old Trafford ។ ដូចនេះមានតែរង់ចាំមើលបន្តិចសិន៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;