ចំនួន​សត្វក្រៀល នៅ​តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ​ក្នុង​ខេត្ត​តាកែវ

  • 2020-01-03 04:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​​សត្វ​ស្លាប​អន្តរជាតិ BirdLife International Cambodia Programme បាន​ឱ្យដឹង​កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ​២០២០​ថា ចំនួន​សត្វក្រៀល​នៅ​តំបន់​ការពារទេសភាព​បឹងព្រែកល្ពៅក្នុងឆ្នាំ​២០១៩ ត្រូវបាន​កត់ត្រាមាន ១០៥ក្បាល។

រូបថត៖ អង្គការ​​សត្វ​ស្លាប​អន្តរជាតិ BirdLife International Cambodia Programme
អង្គការ​នេះបន្តថា ទិន្នន័យ​នេះ​ប្រហែលនឹង​ឆ្នាំ​២០១៨ដែរ ក៏ប៉ុន្តែ​ឆ្នាំ២០១៩​ កត្តាកង្វះ​ទឹកមាន​សភាព​ធ្ងន់ធ្ងរ​ជាង។

តំបន់​ការពារ​ទេសភាព​បឹងព្រែក​ល្ពៅ ជា​តំបន់ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ការរស់នៅ​របស់​សត្វក្រៀល​កម្រ​នៅរដូវ​មិន​បន្តពូជ ដោយ​អង្គការ​ខាងលើបាន​អំពាវនាវ​ឱ្យ​ចូលរួមការពារតំបន់ដីសើម​នេះ​ដោយមិន​បង្កការរំខានដល់សត្វនិងទប់ស្កាតការទន្រ្ទាន​យកដី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;