ព្រឹទ្ធសភា​កម្ពុជា អនុម័ត​ច្បាប់​ទូទាត់​ថវិកា​ឲ្យ​ក្រុមហ៊ុន​ផលិត​អគ្គិសនី​​ចំនួន៦

  • 2020-01-03 07:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​សម័យ​ប្រជុំ​នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ​២០២០ ព្រឹទ្ធសភាពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាង ច្បាប់​ស្តីពី​ការអនុម័ត​យល់​ព្រមលើការ​ធានាទូទាត់​របស់រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា ឱ្យ​ក្រុមហ៊ុន​ចំនួន៦ សម្រាប់​គម្រោង​​ផលិត​ថាមពលអគ្គិសនី។ ក្រុមហ៊ុន​ទាំង៦នោះ​រួមមាន៖

១. ក្រុមហ៊ុនហ្គ្រីនស៊្តនណេបិលវេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់ គម្រោង​សាងសង់​ស្ថានីយផលិត​អគ្គិសនី ដើរដោយ​ពន្លឺព្រះអាទិត្យអានុភាព ២០ មេហ្គាវ៉ាត់ នៅខេត្ត​ស្វាយរៀង។

២. ក្រុមហ៊ុនរ៉ាយផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យអានុភាព៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។

៣. ក្រុមហ៊ុន រ៉ាយសិន អេ នើ ជី(ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់​គម្រោងសាងសង់ស្ថានីយ ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៦០​មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។

៤. ក្រុមហ៊ុន ស្មេថេក អ៊ុនហ្វីនីត ឯ.ក សម្រាប់​គម្រោងសាងសង់​ស្ថានីយ​ផលិតអគ្គិសនី ដើរដោយពន្លឺ​ព្រះអាទិត្យ​អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្ត​ពោធិ៍សាត់។

៥. ក្រុមហ៊ុន​ធីអេសប៊ីភី សេកុង នៅវ័រ អ៊ែនមីដើរ៉ល ខមភើនី លីមីធីត នៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​ឡាវ។ រោងចក្រ​អគ្គិសនីរបស់​ក្រុមហ៊ុននេះ មានអានុភាពផលិត ១៨០០មេហ្គាវ៉ាត់។

៦. ក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រផ្លែន ខមផើនី លីមីធីត នៃ​សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិត​ឡាវ។ រោងចក្រ​អគ្គិសនី​របស់​ក្រុមហ៊ុននេះ មាន​អានុភាព ៦០០មេហ្គាវ៉ាត់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;