សមាជិកសភាអ៊ីរ៉ង់ នាំគ្នាស្រែកថា «ស្លាប់ទៅ​អាមេរិក» (មានវីដេអូ)

  • 2020-01-06 01:34:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាជិក​សភា​នៃប្រទេសអ៊ីរ៉ង់ ​បាន​នាំគ្នាស្រែកថា «ស្លាប់ទៅ​អាមេរិក» ក្នុង​អំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ​២០២០។ ការ​ស្រែក​ជេរបែបនេះ ក្រោយពេលដែល​មេបញ្ជាការ​ដ៏មានឥទ្ធិពលបំផុតមួយរូបរបស់​អ៊ីរ៉ង់ លោក Qassem Soleimani  ត្រូវបាន​អាមេរិក សម្លាប់​ក្នុងការ​វាយប្រហារ​តាម​ផ្លូវអាកាស​កាលពីថ្ងៃសុក្រ​កន្លងទៅ។

លោក Ali Larijiani ប្រធាន​សភា​អ៊ីរ៉ង់ បាន​និយាយ​ថា «លោក​ត្រាំ នេះហើយជាសំឡេង​ប្រជាជាតិ​អ៊ីរ៉ង់ ស្តាប់ទៅ»។

ចំណែក​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បាន​ស្បថថា នឹងសងសឹកអាមេរិកវិញយ៉ាងធ្ងន់ធ្ងរ ហើយប្រកាស​កាន់ទុក្ខ​សព លោក Qassem Soleimani រយៈពេល៣ថ្ងៃផងដែរ៕

សូមទស្សនាវីដេអូ៖

ចុចអាន​បន្ថែម៖ ក្រោម​បញ្ជាត្រាំ! អាមេរិក សម្លាប់​មេទ័ព​កំពូលអ៊ីរ៉ង់​បាន​សម្រេច

ប្រភព៖ telegraph ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;