លោក ត្រាំ ចេញសារ​ធ្ងន់ទៅៗ​សំដៅ​វាយប្រហារ​អ៊ីរ៉ង់

  • 2020-01-06 02:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ​២០២០​ម្សិលមិញ បាន​ចេញសារ​ជាបន្តបន្ទាប់​នៅលើបណ្តាញទ្វីតធើ​ដែលមានអត្ថន័យសំដៅវាយប្រហារអ៊ីរ៉ង់ ក្រោយ​អាមេរិក បាន​សម្លាប់មេទ័ពកំពូលអ៊ីរ៉ង់។

សារ​ទាំងនោះ​មាន​ដូចជា៖

-គាត់ (មេទ័ពដែលត្រូវបានសម្លាប់) បាន​វាយប្រហារ​ស្ថានទូត​របស់យើង​រួចមកហើយ ហើយ​ត្រៀម​រៀបចំ​វាយប្រហារនៅទីតាំងផ្សេងទៀត។ ប្រសិន​បើកអ៊ីរ៉ង់ វាយប្រហារ​ជនជាតិអាមេរិកណាមួយ ឬទ្រព្យ​សម្បត្តិអាមេរិក យើងបាន​ត្រៀម​កម្ទេច​ទីតាំងអ៊ីរ៉ង់ ៥២កន្លែង (ដែលតំណាងឱ្យ​ចំណាប់ខ្មាំងជនជាតិអាមេរិក ៥២នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយអ៊ីរ៉ង់ជាច្រើនឆ្នាំ​កន្លងទៅ)។

-ពួកគេវាយប្រហារយើង & យើងវាយបកវិញ។ ប្រសិន​បើពួកគេ​វាយប្រហារ​ម្តងទៀត ខ្ញុំនឹង​ផ្តល់ដំបូន្មាន​ឱ្យពួកគេថាកុំធ្វើអ៊ីចឹង ពោលគឺយើងនឹង​វាយប្រហារ​ពួកគេ​កាន់តែខ្លាំងដែល​ពួកគេមិនដែលជួបពីមុនមកឡើយ។

-សហរដ្ឋអាមេរិក ទើបតែ​ចំណាយ ២ទ្រីលាន​ដុល្លារ ទៅលើ​ឧបករណ៍​យោធា។ យើង​គឺជាប្រទេស​ធំបំផុត និង​ល្អបំផុត​ក្នុងពិភព​លោក! ប្រសិន​បើ​អ៊ីរ៉ង់​វាយប្រហារ​មូលដ្ឋាន​អាមេរិក​ណាមួយ ឬជនជាតិ​អាមេរិក​ណាមួយ យើង​នឹង​បញ្ជូន​សព្វាវុធ​ស្អាតម៉ាកថ្មី ដោយគ្មាន​ការ​ស្ទាក់ស្ទើរ៕

ចុចអាន៖ សមាជិកសភាអ៊ីរ៉ង់ នាំគ្នាស្រែកថា «ស្លាប់ទៅ​អាមេរិក» (មានវីដេអូ)

អត្ថបទ៖ សំភី

អត្ថបទថ្មី
;