ពលរដ្ឋរាប់លាននាក់ ចូលរួមពិធីកាន់ទុក្ខឧត្តមសេនីយ៍អ៊ីរ៉ង់ដែលត្រូវអាមេរិកសម្លាប់

  • 2020-01-06 02:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេបញ្ជាការ​កំពូលអ៊ីរ៉ង់​ នាយឧត្តមសេនីយ៍ Qassem Soleimani ត្រូវបាន​សម្លាប់​ក្នុងហេតុការណ៍វាយប្រហារ​តាមអាកាស​របស់​អាមេរិក ក្រោម​បញ្ជារបស់​រដ្ឋបាល ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ​២០២០។ ពលរដ្ឋ​អ៊ីរ៉ង់​រាប់​លាន​នាក់ ត្រូវ​បាន​គេ​មើល​ឃើញ​មក​ចូលរួម​ពិធី​កាន់​ទុក្ខ និង​លា​គ្នា​លើក​ចុង​ក្រោយដល់ឧត្តមសេនីយ៍ Soleimani រួម​ទាំង​មនុស្ស ៩​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​យន្ដហោះ​ដ្រូន។ ពិធី​ដ៏​ធំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​ក្នុង​ទីក្រុង Ahvaz។ ក្រុមអ្នកសង្កេតការណ៍ បាននិយាយថាការចូលរួមយ៉ាងច្រើនរបស់​ពលរដ្ឋ​អ៊ីរ៉ង់នៅក្នុងពិធីបុណ្យសព​នេះ គឺជាការបញ្ជាក់ពីប្រជាប្រិយភាពរបស់ឧត្តមសេនីយ៍ Soleimani និងជាសារមួយទៅកាន់សហរដ្ឋអាមេរិកដែល​ពួកគេមិនពេញចិត្តនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការ​យ៉ាង​ដូច្នេះ៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពពលរដ្ឋរាប់លាននាក់ កាន់ទុក្ខឧត្តមសេនីយ៍អ៊ីរ៉ង់ដែលត្រូវអាមេរិកសម្លាប់ ៖

ប្រភព៖ PRESSTV ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;