សម្តេច ហ៊ុន សែន៖ ផ្លូវទៅមុខនឹង​មានឧបសគ្គច្រើនទៀត តែមិនអាចរារាំងដំណើការ​របស់​ជាតិ​យើង​បានឡើយ

  • 2020-01-07 03:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុង​រយៈពេល​៤១ឆ្នាំកន្លងមកនេះ ពោលគឺ​ចាប់ពីថ្ងៃ ៧ មករា ១៩៧៩ កម្ពុជា បាន​កែប្រែ​ពីគំនរផេះផង់​ ឈាន​មកដល់​ដំណាក់កាល​អភិវឌ្ឍន៍​ប្រកប​ដោយ​មោទនភាព ហើយទោះបីជាមានឧបសគ្គអ្វីក៏ដោយ ក៏មិនអាចរារាំងដំណើការ​ជាតិបានឡើយ។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​អបអរ​សាទរ​ខួប ៤១ឆ្នាំ​នៃថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧មករា ២០២០) នៅកោះពេជ្រ។

សម្តេច​​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «ច្បាស់ណាស់ថា ផ្លូវ​ទៅមុខ​នឹងនៅតែមាន​ឧបសគ្គច្រើនទៀត ប៉ុន្តែ​គ្មានឧបសគ្គ​ណា​អាចមករារាំង​ដំណើរការ​របស់​ជាតិ​យើងបានឡើយ ឱ្យតែយើង​រក្សា​បាន​នូវ​ឯកភាព​ជាតិ​រួមគ្នា​បន្ត​ធ្វើដំណើរ​លើផ្លូវដ៏ត្រឹមត្រូវនេះ​ទៅមុខទៀត។ យើង​ទាំងអស់គ្នា​ ប្តេជ្ញា​ដាច់ខាត​ក្នុងការការពារ​សន្តិភាព​ដែលយើងសម្រេចបាន​មកដោយលំបាក​ជាទីបំផុតនោះឱ្យរឹងមាំ ស្ថិតស្ថេរ គង់វង្សជានិច្ច មិន​អនុញ្ញាត​ឱ្យកម្លាំងប្រតិកិរិយា​ណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹង​ត្រូវបាត់បង់អ្វីៗទាំងអស់»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;