ចាប់ផ្តើមសងសឹកហើយ! អ៊ីរ៉ង់ ផ្លោងមីស៊ីលជាង ៣០គ្រាប់ដាក់​កងទ័ពអាមេរិក

  • 2020-01-08 02:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃទី៨ ខែមករានេះ កងទ័ព​អ៊ីរ៉ង់ បាន​បាញ់មីស៊ីលប្រហែល ៣៥គ្រាប់​វាយប្រហារ​មូលដ្ឋាន​កងទ័ព​អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ ឬរបួស ពុំទាន់ត្រូវបានបញ្ជាក់ឡើយ។

ការ​វាយប្រហារនេះ គឺជាការសងសឹក បន្ទាប់ពី​អាមេរិក បានសម្លាប់​មេទ័ពកំពូលអ៊ីរ៉ង់ លោក Qasem Soleimani កាលពីសប្តាហ៍មុន។

ចំពោះ​ការបាញ់មីស៊ីលរបស់អ៊ីរ៉ង់នេះ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មិនទាន់បញ្ចេញប្រតិកម្មនៅឡើយទេ ប៉ុន្តែលោក​កំពុងតាមដាន​យ៉ាងហ្មត់ចត់​ហើយ៕

ចុចអាន៖

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;